ខេត្តរតនគិរី៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៥និង០០នាទី កំលាំងជំនាញចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បានឃាត់ខ្លួនជនសង្ស័យចំនួន០៣មុខសញ្ញា ។
មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ពេជ្រ ស្រីលុច ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។
២.ឈ្មោះ ស្រី ចាន់នឿន ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
៣.ឈ្មោះ ច្រេស បូ ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។
ជនសង្ស័យខាងលើបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលអវិជ្ជមាន(-)ទាំង០៣នាក់។
វត្ថុតាងចាប់យករួមមាន៖ -ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១១ថង់ ទម្ងន់១១២.៣០ក្រាមទាំងសំបកថង់(ទម្ងន់១០៥.៣៧ក្រាមទម្ងន់ថ្នាំសុទ្ធ) -ម៉ូតូចំនួន០១គ្រឿង -ទូរស័ព្ទ០១គ្រឿង -ជញ្ជីង០១គ្រឿង -ថង់ច្រកថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យជំនាញ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធី។
ប្រភពៈ ការិយាល័យប្រឆាំងគ្រឿងញៀន. កែសម្រួលដោយៈ NCN Daily