ដំរីជាច្រើនក្បាលត្រូវបានបញ្ជូនទៅរស់នៅក្នុងព្រៃធម្មជាតិវិញ បន្ទាប់ពីពួកគេបានប្រើជីវិតរស់នៅជាមួយមនុស្ស នៅក្នុងតំបន់អង្គរបម្រើឱ្យភ្ញៀវទេសចរជិះពួកគេកម្សាន្តអស់ជាច្រើនឆ្នាំ ។
សត្វដំរីទាំងនោះបានបង្ហាញនូវភាពរីករាយតាមរយៈទឹកមុខដ៏ស្រស់បស់ ដែលបង្ហាញថាពួកគេត្រូវការជីវិតដែលមានសេរីភាព ជីវិតដែលរស់នៅក្នុងនាមជាពួកគេ មិនមែនត្រូវបង្ខំឱ្យធ្វើការបម្រើភាពរីករាយឱ្យមនុស្សនោះទេ ។
តាមរយៈទំព័រហ្វេសប៊ុកផេក Kulen Elephant Forest បានបញ្ជាក់ថា សត្វដំរីជាច្រើនក្បាលត្រូវបានបញ្ជូនទៅរស់នៅក្នុងតំបន់ព្រៃអភិរក្សភ្នំគូលេន ហើយពួកគេបានរស់នៅជួបជុំគ្នាក្នុងព្រៃនោះតែម្ដង ដោយមិនបែកគ្នានោះទេ ។
អ្វីដែលកាន់តែរំភើបនោះគ្រាន់បានចូលដល់ព្រៃភ្លាមហ្វូងដំរី បានបង្ហាញកាយវិការយ៉ាងសប្បាយរីករាយ ប្រឡែងគ្នាលេង ហាក់បង្ហាញថា នេះហើយជាជីវិតសត្វព្រៃ ត្រូវតែរស់នៅក្នុងព្រៃធម្មជាតិបែបនេះ ៕
ដកស្រង់ពី ប្រជាប្រិយ កែសម្រួលដោយ NCNDaily