Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឈាមស្រែកស្បែកហៅ! ឃាតករដែលសម្លាប់ស្រ្តីម្នាក់នៅឃុំជ្រោយបន្ទាយ ត្រូវចាប់ខ្លួន

ព័ត៌មាន

ឈាមស្រែកស្បែកហៅ! ឃាតករដែលសម្លាប់ស្រ្តីម្នាក់នៅឃុំជ្រោយបន្ទាយ ត្រូវចាប់ខ្លួន

By NCN Daily

December 14, 2019

ខេត្តក្រចេះ៖ ឃាតករសម្លាប់ស្រ្តីម្នាក់នៅខាងក្រោយផ្ទះប្រហែលជា១៥០ម៉ែត្រប៉ុណ្ណោះ រួចគេចខ្លួនបានតែ១ថ្ងៃប៉ុណ្ណោះ ត្រូវកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលស្រុក ធ្វើការស្រាវជ្រាវភ្លាមៗ និងចាប់ចាប់ខ្លួនបានហើយ ព្រមទាំងដកហូតសម្ភារៈជាប់ខ្លួនមួយចំនួន កាលពីម៉ោង ១៥៖៣០ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ដដែលនោះ នៅចំណុចអូរអង្គុញ ភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ។

សង្ស័យឈ្មោះ យ៉ង ណាក់ អាយុ៣២ឆ្នាំ ។ ចំណែកសពស្រ្តីរងគ្រោះ ឈុំ ណៃស៊ីម អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មានប្ដី និងមានកូនស្រីម្នាក់ អាយុ៦ឆ្នាំ ។

កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ កូនស្រីជនរងគ្រោះ ឈ្មោះ ថៃ វ៉ារី អាយុ៦ឆ្នាំ បានទៅប្រាប់ឈ្មោះ ឈាន លឹមហ៊ួ អាយុ៤៧ឆ្នាំ ត្រូវជាអ៊ំបង្កើតថា ឪពុកនាង ឈ្មោះប៊ុន ផេង ទៅបររទេះទៅដឹកអុស ឯម្តាយដឹកគោទៅក្រោយផ្ទះ តែមិនឃើញត្រឡប់មកវិញសោះ រហូតដល់ម៉ោងប្រហែល៦ល្ងាច ក៍នាំគ្នាដើរក តែរកមិនឃើញ លុះដល់ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ស្រាប់តែប្រទះឃើញសពជនរងគ្រោះ ដេកស្លាប់ក្នុងព្រៃមានស្ពាយកាបូប នៅខាងក្រោយផ្ទះប្រហែលជា១៥០ម៉ែត្រ ប៉ុណ្ណោះ។ តាមការពិនិត្យសាកសព ឃើញមានស្នាមវាយនិងវត្ថុរឹង ដែលមានស្លាកស្នាមជាំពោរធ្គាមសងខាង ពោរចង្កាបែកកញ្ចប់មាត់ បាក់ធ្មេញលើចំនួន៣ ដាច់ទងត្រចៀកខាងឆ្វេង និងស្នាមជាំដើមទ្រូង។ ក្រោយពីការពិនិត្យពីរមន្រ្តីជំនាញបានប្រគល់សពស្រ្តីរងគ្រោះ ឲ្យសាច់ញាតិទៅធ្វើបុណ្យតាមប្រពៃណី។

ភ្លាមៗនោះដែរ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលស្រុក បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានភ្លាមៗ។ លុះដល់ម៉ោង ១៥៖៣០ ថ្ងៃទី១៣ ខែធ្នូ ដដែល ក៍បានធ្វើការឃាត់ខ្លួន នៅចំណុចអូរអង្គុញ ភូមិរកាធំ ឃុំជ្រោយបន្ទាយ ព្រមទាំងដកហូតសម្ភារជាប់ខ្លួនរួមមាន៖ ក្រវិលរបស់ជនរងគ្រោះមួយគូរ និងលុយចំនួន ៥៦0.000រៀល។

ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕