Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ចាប់ពីថ្ងៃស្អែកទៅ! អាកាសធាតុនឹងចុះត្រជាក់ ត្រឹម២០អង្សា

ព័ត៌មាន

ចាប់ពីថ្ងៃស្អែកទៅ! អាកាសធាតុនឹងចុះត្រជាក់ ត្រឹម២០អង្សា

By NCN Daily

December 16, 2019

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា តាមរយៈការតាមស្ថានភាពធាតុអាកាសជាប់បន្តសង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់បាននឹងកំពុងរំកិលទៅលើ និងមានឥទ្ធិពលខ្សោយលើកម្ពុជា ។

ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានលក្ខណៈដូចសខាងក្រោម៖ ១- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី ២០-២២ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C ។ ២-បណ្តាខេត្តនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា មានពី២៣-២៥ °C និងសីតុណ្ហភាពអតិបរមាមានពី ៣០-៣២ °C ។ អាស្រ័យដូចស្ថានភាពធាតុអាកាសជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕

ប្រភព៖Heng Ly កែសម្រួលដោយ៖ NCN Daily