Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
នៅសុខៗសម្រេចចិត្តចងកព្រោះមានជំងឺសសៃប្រសាទ

ព័ត៌មាន

នៅសុខៗសម្រេចចិត្តចងកព្រោះមានជំងឺសសៃប្រសាទ

By Local

December 16, 2019

បុរសម្នាក់ សម្រេចចិត្តធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅពោធិ៍សាត់

ពោធិ៍សាត់: បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនត្រង់ចំណុចទួលរវាកោងស្ថិតនៅភូមិអូរអាចម៌កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ។

ជនរងគ្រោះឈ្មោះ អ៊ុក ប៊ុនឈឿន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ។ ចំណែកប្រពន្ធឈ្មោះ រ៉េន ចាន់សួន អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានកូនប្រុសម្នាក់ (លែងលះ)។ មានទីលំនៅភូមិអូរអាចម៌កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះតែងតែព្យាយាមសម្លាប់ខ្លួនដោយផឹកថ្នាំបាញ់ស្រូវតែត្រូវបានគ្រួសារយកទៅសង្គ្រោះទាន់នៅមន្ទីរពេទ្យបន្ទាប់មកយកខ្សែចងកទៀតប៉ុន្តែជីវិតមិនទាន់អស់ក៏ដាច់ខ្សែធ្លាក់មកដីប៉ុន្តែមកដល់ថ្ងៃកើតហេតុខណ:ម្ដាយចុះទៅច្រូតស្រូវឡើងមកវិញឃើញកូនចងកនឹងខ្សែអង្រឹងជាប់មែកស្ដៅកម្ពស់៣.៥០ម៉ែត្រស្លាប់បាត់ទៅហើយ។ មូលហេតុ៖ ជនរងគ្រោះមានជំងឺសសៃប្រសាទសមត្ថកិច្ចចុះទៅធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ FB កែសម្រួលដោយ៖ NCN Daily