Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ផ្សារអូរឫស្សី ​និងផ្ទេរ​ការលក់ដូរ​ជា​បណ្តោះអាសន្ន​ ​ដោយសារ​ត្រូវកាជួសជុលសំណង់​ផ្សារ​ ​មានមានសភាពប្រេះស្រាំ

ព័ត៌មាន

ផ្សារអូរឫស្សី ​និងផ្ទេរ​ការលក់ដូរ​ជា​បណ្តោះអាសន្ន​ ​ដោយសារ​ត្រូវកាជួសជុលសំណង់​ផ្សារ​ ​មានមានសភាពប្រេះស្រាំ

By NCN Daily

December 17, 2019

ភ្នំពេញ​៖​ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​បាន​ប្រាប់​ឱ្យ​អាជីវករ​លក់ដូរ​នៅ​លើ​ឡៅតឿ​ ​ក្រោម​ឡៅតឿ​ ​សំណង់​ផ្សារ​អូរឫស្សី​ ​និង​ជុំវិញ​បរិវេណ​ទីតាំង​ ​ត្រូវ​ផ្ទេរ​ការលក់ដូរ​ជា​បណ្តោះអាសន្ន​ ​ដើម្បី​ជួសជុល​ឡើងវិញ​ ​ព្រោះ​សំណង់​មាន​សភាព​បែក​ប្រេះស្រាំ​។​

​​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​នៅ​ព្រឹក​ថ្ងៃទី១៧​ ​ខែធ្នូ​ ​២០១៩នេះ​ ​បានឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​សំណង់​អាគារ​ផ្សារ​អូ​រប្ញស្សី​ ​មាន​លក្ខណៈ​រឹងមាំ​ ​និង​មានគុណ​ភាព​ប្រើប្រាស់​យូរអង្វែង​។​ ​ដោយឡែក​តែ​សំណង់​ឡៅតឿ​ប៉ុណ្ណោះ​ ​ដែល​មាន​សភាព​បែក​ប្រេះស្រាំ​ដោយអន្លើ​ ​ប្រសិនបើ​ទុក​យូរ​បន្ត​ទៀត​ ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ ​ជាពិសេស​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ ​អតិថិជន​ ​និង​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​។​

​​ដូចនេះ​ ​ដើម្បី​រក្សា​សន្តិសុខ​ ​សុវត្ថិភាព​ ​និង​ចៀសវាង​រាល់​ហានិភ័យ​ដែល​កើតមានឡើង​ជាយថាហេតុ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ស្នើ​ឱ្យ​អាជីវករ​ដែល​កំពុង​លក់ដូរ​នៅ​លើ​ឡៅតឿ​ ​ក្រោម​ឡៅតឿ​ ​និង​ជុំវិញ​បរិវេណ​ទីតាំង​នេះ​ទាំងអស់​ ​ផ្ទេរ​ការលក់ដូរ​ជា​បណ្តោះអាសន្ន​ក្នុងរយៈពេល​ខ្លី​ ​ទៅ​ទីតាំង​ថ្មី​នៅ​ក្រៅ​ផ្សារ​តាមកាល​បរិច្ឆេទ​ដែល​បាន​គ្រោងទុក​ ​ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​សំណង់​ ​ធ្វើការ​ជួសជុល​ឡើងវិញ​ជាបន្ទាន់​ ​និង​ឆាប់​រួចរាល់​ ​ដើម្បី​ឱ្យ​អាជីវករ​ ​បាន​ត្រឡប់​ចូល​មក​លក់ដូរ​នៅកន្លែង​ដើម​វិញ​ ​ប្រកបដោយ​សុវត្ថិភាព​ ​និង​សោភ័ណភាព​៕