Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
នគរបាលខេត្តព្រះសីហនុ បង្ក្រាបក្រុមចាប់ជំរិតយកប្រាក់ ចាប់បាន៧នាក់ថ្មី អាវុធវែងខ្លី៥ដើម គ្រាប់ជាង២០០គ្រាប់

ព័ត៌មាន

នគរបាលខេត្តព្រះសីហនុ បង្ក្រាបក្រុមចាប់ជំរិតយកប្រាក់ ចាប់បាន៧នាក់ថ្មី អាវុធវែងខ្លី៥ដើម គ្រាប់ជាង២០០គ្រាប់

By NCN Daily

December 17, 2019

ព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ បង្ក្រាបក្រុមចាប់ជំរិតយកប្រាក់ និងជួញដូរអាវុធខុសច្បាប់ ចាប់ខ្លួនជនសង្សយ័ចំនួន ៧នាក់ថ្មីទៀត ដកហូតកាំភ្លើងវែង ខ្លី៥ដើម និងគ្រាប់ជាង ២០០គ្រាប់ បន្ទាប់ពីចាប់ខ្លួនជនជាតិចិន៧នាក់មុនរួចមក ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្ស និងនាំចូលអាវុធដោយខុសច្បាប់ នៅខេត្តព្រះសីហនុ ហើយជនសង្ស័យ៧នាក់ ដែលចាប់ខ្លួនក្រោយនេះ មានជនជាតិចិន៣នាក់ និងជនជាតិខ្មែរ៤នាក់ សរុបទាំង២លើក មានជនសង្សយ័ចំនួន១៤នាក់ដែលបានចាប់ខ្លួន។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្នស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថានៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ថា ការបង្ក្រាបលើកក្រោយនេះធ្វើឡើងនៅថ្ងៃទី១៣និង១៤ ខែធ្នូ ២០១៩ដោយកម្លាំងជំនាញតាមចាប់ជនសង្ស័យនៅរាជធានីភ្នំពេញផង និងនៅក្រុងព្រះសីហនុផង បានជាបន្តបន្ទាប់ក្នុងនោះមានជនជាតិខ្មែរ៤នាក់និងជនជាតិចិន៣នាក់ (ស្រីម្នាក់) ព្រមទាំងចាប់យកវត្ថុតាង មានកាំភ្លើង៥ដើម (កាំភ្លើងវែង១ដើម និងកាំភ្លើងខ្លី៤ដើម) និងគ្រាប់រំសេវមួយចំនួនទៀត។

ជនសង្ស័យទាំង៧នាក់រួមមាន៖

១-ឈ្មោះ នី ច័ន្ទសុវណ្ណរិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនច្បាស់លាស់ មានទីលំនៅបច្ចុប្បន្ន បុរី ១០០ខ្នង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

២-ឈ្មោះ ZUO HAI PING ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដលិខិតឆ្លងដែន(គ្មាន)ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

៣-ឈ្មោះ WANG QIAOLING ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខ G50635289 មានទីលំនៅ ផ្ទះលេខ១៦C ផ្លូវ១០៩K ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

៤-ឈ្មោះ WANG HAITAO ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខ EF5732652 មានទីលំនៅ ផ្ទះលេខ១៦C ផ្លូវ១០៩K ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

៥-ឈ្មោះ ប៊ិន ចាន់ដារ៉ាសិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៦អា ផ្លូវ៤៦២ ភូមិ៨ សង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

៦-ឈ្មោះ ទេព សុភ័ក្រ្ត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនច្បាស់លាស់ នៅផ្ទះលេខ០១E1E2E2 ផ្លូវ០៣ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ ។

៧-ឈ្មោះ អ៊ុម ភូរី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ផ្ទះលេខ២៩ ផ្លូវ៥០៦ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ មន រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកបានរួមមាន៖ កាំភ្លើងវែង AK47 ១ដើម, កាំភ្លើងខ្លី៤ដើម (ម៉ាកGLOCK17 ១ដើម ពណ៌ខ្មៅ, ម៉ាក GLOCK19 ១ដើម ពណ៌ខ្មៅ, ម៉ាក GLOCK19 KILLER ១ដើម ពណ៌ខ្មៅ និងម៉ាកK59 ១ដើម ពណ៌ខ្មៅ, បង់កាំភ្លើងប្រភេទ១៥គ្រាប់ ចំនួន៤បង់, បង់កាំភ្លើងប្រភេទ៣០គ្រាប់ ចំនួន២បង់ (ថ្មីមិនទាន់ហែកប្រើ), គ្រាប់កាំភ្លើង១៨១គ្រាប់ (គ្រាប់ប្រភេទ៩mm ចំនួន៦៦គ្រាប់, គ្រាប់ប្រភេទ K59 ចំនួន៥គ្រាប់), រឺស័របង់កាំភ្លើងចំនួន២ (ថ្មីមិនទាន់ហែកប្រើ), តួកាំភ្លើងម៉ាក GLOCK ចំនួន១ និងគ្រឿងបន្លាស់កាំភ្លើងមួយចំនួន (សម្រាប់កែឆ្នៃកាំភ្លើងខ្លីម៉ាក GLOCK ធម្មតា ទៅជាអូតូរ៉ាស់ហ្វាល់) និងម៉ាស៉ីនស្វាន១គ្រឿង និងគ្រឿងបន្លាស់១ប្រអប់។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ ជនជាតិចិនចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធ ករណីចាប់ឃុំឃាងបង្ខាំងមនុស្សខុសច្បាប់, ផ្តល់ទីតាំងប្រព្រឹត្តិបទល្មើសឧក្រិដ្ឋ និងនាំចូលអាវុធ ដោយគ្មានការអនុញ្ញាតិ នៅចំណុចផ្ទះសំណាក់ស៊ែងឆីង ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ព្រមទាំងដកហូតបានកាំភ្លើងខ្លីចំនួន២ដើម, កាំភ្លើងវែង១ដើម (M16) គ្រាប់កាំភ្លើង និងគ្រឿងញៀនមួយចំនួនធំ។ ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

ប្រភព Huy Bunleng កែសម្រួលដោយ NCNDaily