Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សម្ដេចតេជោ ហ៊ុន សែន ស្នើក្រុមហ៊ុនស្មាត ពិចារណាដាក់អ៉ីនធើណេត តាមសាលារៀន និងមន្ទីរពេទ្យ

ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន ស្នើក្រុមហ៊ុនស្មាត ពិចារណាដាក់អ៉ីនធើណេត តាមសាលារៀន និងមន្ទីរពេទ្យ

By NCN Daily

December 17, 2019

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើក្រុមហ៊ុនស្មាត (Smart Axiata) ពិចារណាដាក់អ៉ីនធើណេតនៅតាមសាលារៀន និងមន្ទីរពេទ្យរបស់រដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលដល់គ្រូបង្រៀននិងសិស្ស ក៏ដូចជាគ្រូពេទ្យសិក្សាស្រាវជ្រាវស្រូបយកចំណេះវិជ្ជា និងស្វែងយល់ពីបញ្ហាសង្គម។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអនុញ្ញាតឱ្យលោក តាន់ស្រ៊ី ចាម៉ាលូឌីន អ៉ីប្រាហ៉ីម (TanSri Jamaludin Ibrahim) នាយកចាត់ចែងទូទៅ និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad និងជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន Smart ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបនេះ លោក តាន់ស្រ៊ី បានលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុនស្មាត មិនត្រឹមតែដើម្បីរកផលចំណេញនោះទេ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងរួមចំណែកជួយដល់សង្គមផងដែរ។ ក្រុមហ៊ុន បានចូលរួមចំណែកយ៉ាងច្រើនទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល ក៏ដូចជាវិស័យបរិស្ថាន និងកីឡា។ លោក តាន់ស្រ៊ី ក៏បានជម្រាបសម្ដេចតេជោពីបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកវិសាលភាពគ្របដណ្តប់សេវាអ៉ីនធើណេតទៅតាមទីជនបទ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណក្រុមហ៊ុន ដែលបានចូលរួមចំណែក អភិវឌ្ឍកម្ពុជា ជាពិសេសលើវិស័យអប់រំ, វិស័យបរិស្ថាន និងវិស័យសុខាភិបាល។ សម្ដេចតេជោ បានលើកឡើងថា ការរួមចំណែកនេះ គឺមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា។ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនពិចារណាពង្រីកវិសាលភាពរបស់ខ្លួនគ្រប់ដណ្ដប់ទៅទីជនបទឱ្យបានច្រើនជាទីបំផុត ព្រោះប្រជាជនកម្ពុជា ជាពិសេសសិស្សានុសិស្សកម្ពុជា ត្រូវការបច្ចេកវិទ្យានេះ ដើម្បីស្រូបយកចំណេះដឹងថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើក្រុមហ៊ុនពិចារណាជួយដល់សាលារៀន ក៏ដូចជាមន្ទីរពេទ្យ ដើម្បីឱ្យគ្រូបង្រៀន និងសិស្សមានឱកាសបានប្រើប្រាស់អ៉ីនធើណិត ស្រូបយកចំណេះវិជ្ជា និងស្វែងយល់អំពីបញ្ហាសង្គម។

សម្តេចតេជោ បានលើកឡើងថា តាមរយៈការផ្ដល់សេវាគ្របដណ្ដប់ទៅតាមសាលារៀននេះ អាចទាក់ទាញការចាប់អារម្មណ៍ពីសិស្ស និងពីប្រជាជនកម្ពុជាកាន់តែខ្លាំងឡើងទៅលើប្រព័ន្ធស្មាត ដែលមានស្រាប់នេះ។ សម្ដេចតេជោ ក៏បានស្នើសុំឲ្យក្រុមហ៊ុនពិចារណាពិនិត្យមើលប្រព័ន្ធស្មាត នៅក្រៅប្រទេសផងដែរ ធ្វើយ៉ាងណាឱ្យប្រព័ន្ធស្មាត មានដំណើរការទាក់ទងបានល្អនៅក្រៅប្រទេស។ សម្តេចតេជោបានមើលឃើញថា ការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនស្មាតទាំងក្នុងស្រុក និងក្រៅស្រុក នឹងធ្វើឲ្យក្រុមហ៊ុននេះ មានសក្ដានុពល មានការចាប់អារម្មណ៍ និងមានជំនឿជឿជាក់កាន់តែខ្លាំងឡើង៕