Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យវេស្ទើន (Western University)

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យវេស្ទើន (Western University)

By NCN Daily

December 18, 2019

នៅព្រឹកថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យវេស្ទើន (Western University) ចំនួន ២,៨៣១ នាក់ ដែលក្នុងនោះគឺមាននិស្សិតនារីចំនួន ១,៦១៤នាក់ ។ សញ្ញាបត្តដែលបានប្រគល់ជូនគឺមានថ្នាក់បរិញ្ញាបត្ររង, បរិញ្ញាបត្រ, និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

មុននឹងចាប់ផ្តើមថ្លែងសន្ទរកថា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសអោយបានដឹងថា នៅថ្ងៃនេះកម្ពុជាបានរៀចំសមយុទ្ធ២ គឺសមយុទ្ធទី១ ជាសមយុទ្ឋហ្វឹកហាត់សាកល្បង និងផ្តល់បទពិសោធន៍ដល់ស្ថាប័នពាក់ព័ន្ធនានា សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលអាចកើតមានឡើងជាយថាហេតុ ដែលសមយុទ្ធនេះធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ រីឯសមយុទ្ធទី២ គឺជាសមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម នៅឯខេត្តស្វាយរៀង ក្នុងវិធានការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយដោយគ្រោះធម្មជាតិតាមព្រំដែន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការ ភ័យខ្លាច ឬព្រួយបារម្ភអ្វីឡើយ។

សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីសោមនស្សរីករាយ និងអបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ។ សម្តេចតេជោក៏បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ សាកលវិទ្យាល័យវេស្ទើន ដែលបានធ្វើការបណ្តុះបណ្តាលនិស្សិតកម្ពុជាជារាប់ម៉ឺនច្រើននាក់កន្លងមក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញអោយសាកលវិទ្យាល័យទាំងអស់ត្រូវបន្តចូលរួមពង្រឹងគុណភាពសិក្សាជាបន្តទៀត ដើម្បីអោយធនធាមនុស្សរបស់កម្ពុជាកាន់តែមានសមត្ថភាព និងរឹងមាំថែមទៀតនាពេលខាងមុខ។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលបានកើតឡើងនៅក្នុងខែធ្នូ ២០១៩ នេះ ដែលក្នុងនោះសម្តេចតេជោបានមានប្រសាសន៍ថា ក្នុងថ្ងៃ២ធ្នូ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ៣សំខាន់សំរាប់សម្តេច ក៏ដូចជាសម្រាប់កម្ពុជាទាំងមូលគឺ៖ ទី១) ២ធ្នូ ១៩៧៨ គឺជាថ្ងៃបង្កើត រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីប្រមូលផ្តុំកម្លាំងក្នុងការរំដោះប្រទេសជាតិអោយរួចផុតពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហមប៉ុលពត។

ទី២) ២ធ្នូ ឆ្នាំ១៩៨៧ ដែលព្រឹត្តិការណ៍ជំនួបចរចាជាលើកដំបូងរវាង សម្តេចព្រះ នរោត្តម សីហនុ ជាមូយ សម្តេច ហ៊ុន សែន នៅ Fère en Tardenois នៅប្រទេសបារាំង ដែលគិតមកដល់ពេលនេះមានរយៈពេល ៣២ ឆ្នាំហើយ មុននឹងមានការពិភាក្សាចរចាបង្កើតកិច្ចព្រមព្រៀងទីក្រុងបារីស ២៣តុលា ១៩៩១ និងទី៣) ២ធ្នូ ឆ្នាំ១៩៩៨ ក្នុងការរៀចំយុទ្ធសាស្ត្រត្រីកោណក្រោយពេលបង្កើតរាជរដ្ឋាភិបាល ដែលក្នុងយុទ្ធសាស្ត្រត្រីកោណនោះគឺមានមុំ៣សំខាន់គឺៈ ទី១) ការធ្វើសន្តិភាវូបនីកម្ម មានន័យថាការពង្រឹងសន្តិភាពផ្ទៃក្នុងប្រទេស ទប់ស្កាត់មិនអោយមានការបាញ់បោះ និងជម្លោះផ្ទៃក្នុងតទៅទៀត។

ទី២ គឺការធ្វើសមាហរណកម្មកម្ពុជាអោយបានឆាប់បំផុតជាមួយសហគមអន្តរជាតិ ហើយដែលពេលនោះយើងក៏បានយកកៅអីកម្ពុជាដែលបានព្យួរទុកនៅអង្គសហប្រជាជាតិ (UN) ត្រឡប់មកវិញ ហើយពេលនោះយើងក៏ចាប់ផ្តើមមានការប្រជុំនិងចូលជាសមាជិកអាស៊ាន (ASEAN) និងជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងៗទៀត។ ទី៣) ផ្អែកលើកកត្តាអនុគ្រោះផ្ទៃក្នុង និងកត្តាអនុគ្រោះអន្តរជាតិ គឺកម្ពុជាបានខិតខំទាំងប្រមូលគ្រប់ធនធានទាំងអស់ដើម្បីជំរុញការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស៕