ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ នេះបានអោយដឹងថា លោកនឹងអោយ សមត្ថកិច្ច ស្រាវជាវករណី ហឹង្សារ លេីគ្រូបង្រៀន អ៉ឹម សិរីរត្ន័ នៅ ស្ថានីយ៍ប្រេង PTT ។
លោកវរៈសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌ ដង្កោ បានអោយដឹងថាពេលនេះ សមត្ថកិច្ចរបស់លោកកំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីចាត់ការបន្ត ។
គួរបញ្ជាក់ថា នៅយប់ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៩ ស្ថានីយ៍ប្រេង PTT ជិតរង្វង់មូលកួរស្រូវ ផ្លូវជាតិលេខ ២ ភូមិ ក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ មានករណីហឹង្សាមួយបណ្ដាលអោយ គ្រូបង្រៀនម្នាក់ឈ្មោះ អ៉ឹម សិរីរត្ន័ រងរបួសជាទម្ងន់ ។ ថៅកែ ស្ថានីយ៍ប្រេង បានអះអាងថា បុរសឈ្មោះ អ៉ឹម សិរីរត្ន័ បានលួចថតរូបស្រីៗនៅក្នុងបន្ទប់ទឹក ហេីយជនរងគ្រោះក៏ស្រែកឆោរឡោឡេីង ប្រជាពលរដ្ឋនៅជិតនោះក៏នាំគ្នាវាយមួយដៃមួយជេីងបណ្ដាលអោយរបួស ។
ចំណែកគ្រូបង្រៀន ឈ្មោះ អ៉ឹម សិរីរត្ន័ បានបង្ហោះ ហ្វេសប៊ុក បដិសេធថា គាត់មិនបានថតរូបដូចការចោទប្រកាន់ទេ ។ ចំណែកអ្នកវាយគាត់ គឺ កូនចៅរបស់ថៅកែស្ថានីយ៍ប្រេងតែម្ដង ។
ខ្ញុំតែងតែរំលឹកជារឿយៗថា ការប្រេីអំពេីហឹង្សារដេីម្បីរំសាយកំហឹង មិនមែនជាដំណោះស្រាយទេ តែជាបទល្មេីសព្រហ្មទណ្ឌ ដែលត្រូវផ្ដន្ទាទោសតាមច្បាប់ ។ ពេលនេះអ្នកប្រេីអំពេីហឹង្សារបេីមិនជាប់គុកក៏រត់ចោលផ្ទះទៀតដែរ ។