Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
កុមារកំព្រាម្ដាយ​ម្នាក់ ទៅសា​លា​យឺតសឹងរាល់ថ្ងៃត្រូវគ្រូស្តីបន្ទោសគ្រប់ពេល ពេលដឹងមូលហេតុ​ពិតជាស្រក់​ទឹក​ភ្នែក…….

ព័ត៌មាន

កុមារកំព្រាម្ដាយ​ម្នាក់ ទៅសា​លា​យឺតសឹងរាល់ថ្ងៃត្រូវគ្រូស្តីបន្ទោសគ្រប់ពេល ពេលដឹងមូលហេតុ​ពិតជាស្រក់​ទឹក​ភ្នែក…….

By NCN Daily

December 18, 2019

ភ្នំពេញ៖ មហាជនស្ទើរតែមិនអាចទប់ទឹកភ្នែក ស្រណោះជីវិតកុមារកំព្រាម្ដាយ​រស់ក្នុងខ្ទមបាក់បែកមានតែដំបូលប្រក់ស្លឹក ជញ្ជាំងរនាំងបាំង តែងទៅសាលា​យឺតស្ទើរ​រាល់ថ្ងៃ ដែលគ្រូបន្ទុកថ្នាក់កើតជាចម្ងល់ឆ្ងល់មូលហេតុ រហូតដឹង​ការពិតស្រក់ទឹកភ្នែកស្រែករកពុទ្ធោ កូនសិស្សម្នាក់នេះដើរដីជិត១០គីឡូមកសាលា ដោយជីវភាពខ្វះខ្លាំង មិនមានលទ្ធភាពមធ្យោបាយធ្វើដំណើរសោះ។

ប្រភពពីគណនីហ្វេសប៊ុក Acha Chet Thor បានបង្ហោះរៀបរាប់ភ្ជាប់ទាំង​រូបភាពសែន​សង្វេគយ៉ាងដូច្នេះថា «ប្រវត្តិកុមារជាក្មេងកំព្រាម្តាយ ទទួលបានដំណឹងពីគ្រូបន្ទុកថ្នាក់ ថាកុមារឈ្មោះ ធី ចិន្តា ជាសិស្សរៀនថ្នាក់ទី៦ក (អវត្តមានច្រើន) ខ្ញុំបានចុះទៅដល់​លំនៅឋាន​កុមារផ្ទាល់ ដោយគ្រួសារនេះមានកូន៤នាក់ សុទ្ធតែជាប្រុស និងកុមារា ធី កញ្ញា បានឆ្លងភូមិសិក្សាទៅរៀននៅថ្នាក់ទី៧ នៃវិទ្យល័យប្រាសាទបល្ល័ង្ក ចម្ងាយ៩km ហើយការហូបចុកវិញ ខ្ញុំបានទៅបើកឆ្នាំងមើល គឺមានតែសៀងមួយកាដុងសម្រាប់​តែហូបប៉ុណ្ណោះ ឯរនាប ស្ទើរតែបាក់គ្រប់កន្លែង ឯសម្លៀកបំពាក់ សិក្សាវិញចាស់ៗ»។

ប្រភពបន្តទៀតថា «និយាយពីផ្លូវ ធ្វើដំណើរមកសាលា ក្នុងព្រៃ ហើយពោពេញទៅ​ដោយ​ខ្សាច់ ខែវស្សាទឹកលិចដោយកន្លែង។ ក្រោយពេលសាកសួរពីព័ត៌មានពីពួកគេ គឺអវត្តមានច្រើនដូចគ្នា ក្តីបារម្មណ៍ពួកគេអាច​និងបោះបង់ការសិក្សានៅ​ថ្ងៃណាមួយ​ជា​មិនខាន គឺដោយសារជីវភាពគ្រួ សារ»៕

ប្រភព៖Heng Ly កែសម្រួលដោយ៖ NCN Daily