បន្ទាយមានជ័យ: យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ មកទល់ល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ មានសិស្សសាលាជាច្រើននាក់ នៅវិទ្យាល័យអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវនាំទៅសង្គ្រោះបន្ទន់តាមគ្លីនិកឯកជន និងមន្ទីរពេទ្យរដ្ឋ។
សិស្សសាលារងគ្រោះទាំងអស់មាន៖ ១/ឈ្មោះ សុខ ស្រីយួន រៀននៅថ្នាក់ទី៩ A។ ២/ឈ្មោះ ជា ប៉ីយបីយ រៀនថ្នាក់ទី៨ A។ ៣/ឈ្មោះ ស្រៀវ សម្ភស្ស រៀនថ្នាក់ទី១០ A ។ ៤/ឈ្មោះ ម៉ម សំពីសី រៀនថ្នាក់ទី១១ A។ ៥/ឈ្មោះ សៀន សុខា រៀនថ្នាក់ទី៨ A។ ៦/ឈ្មោះ ជុំ ដា រៀនថ្នាក់ទី៧C។ ៧/ឈ្មោះ ឃៀង ស្រីណាន់ រៀនថ្នាក់ទី៩A។ ៨/ឈ្មោះ ណង នីតា រៀនថ្នាក់ទី១០ A។ ៩/ឈ្មោះ រ៉េន ស្រីនិច រៀនថ្នាក់ទី៧ A។ ១០/ឈ្មោះ ណន ស្រីអន រៀនថ្នាក់ទី៧B។ ១១/ឈ្មោះ សុង នីសា រៀនថ្នាក់ទី៧B។ ១២/ឈ្មោះ ថោ សៀវថុង រៀនថ្នាក់ទី៧B។ ១៣/ឈ្មោះ ស៊ុន សៃអេង រៀនថ្នាក់ទី១០A។ ១៤/ឈ្មោះ ភារុន គឹមអេង រៀនថ្នាក់ទី១០A។ ១៥/ឈ្មោះ សាវុន នីហ្សា រៀនថ្នាក់ទី៨B ។
មូលហេតុ៖ បណ្តាលមកពីសុខភាពរបស់ពួកគេខ្សោយ ស្របពេលធាតុអាកាសក្តៅ ក៏ធ្វើឲ្យសិស្សទាំងនោះដួលសន្លប់ មិនមានការពុលចំណីអ្វីនោះឡើយ។
ក្រោយនាំយកទៅសង្គ្រោះ មានសិស្សតែ២នាក់ប៉ុណ្ណោះសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រៅពីនោះគឺបានវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ ៕
ប្រភព៖Heng Ly កែសម្រួលដោយ៖ NCN Daily