ព្រះសីហនុ៖ នាថ្ងៃច័ន្ទ ៥ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីព្រះសីហនុ រៀបចំស្តីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក លៀម សូដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមមានតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រមាណ ២០០ នាក់ ៕