ខេត្តស្វាយរៀង៖ កូនលោក កែវ គង់ អធិការនគរបាលក្រុងបាវិតបានដកកាំភ្លើងបាញ់ម្ចាស់ហាងផឹកស៊ីយីហោ សំណាងអាណេ ដែលមានទីតាំងស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។
ម្ចាស់ហាងឈ្មោះ សឿន ដាណេ មានវ័យ៣៨ឆ្នាំ រស់នៅភូមក្រាំងអាត់ឃុំកំពង់សីលាស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានជនសង្ស័យ កែវ ចិត្រា យកកាំភ្លើងខ្លីបាញ់ឱ្យរងរបួសធ្ងន់(ត្រូវចំក្បាល)ជនសង្ស័យរូបនេះគឺជាកូនប្រុសបង្កើតរបស់លោក កែវ គង់ អធិការនគរបាលក្រុងបាវិត។ បន្ទាប់ពីកើតហេតុភ្លាមៗជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រញ៉ាប់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម។
រីជនសង្ស័យឈ្មោះ កែវ ចិត្រា អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វារៀង ក្រោយពេលបង្ករហេតុបង្កើតរឿងបាញ់បោះយ៉ាងគគ្លើនរួចមកក៍បានចូលទៅសារភាពនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។
សូមបញ្ជាក់ថា ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះកើតឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៨និង១០នាទីនៅត្រង់ចំនុចហាងផឹកស៊ីយីហោ សំណាងអាណេ ដែលមានទីតាំងស្ថិតក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ៕
ប្រភព៖ FB កែសម្រួលដោយ៖ NCN Daily