Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
បងប្អូនកម្ពុជាយើងត្រៀមរៀបចំមុងភួយ និងទទួលយកធាតុអាកាសចុះត្រជាក់ដល់១៧អង្សាសេនាថ្ងៃខាងមុខ

ព័ត៌មាន

បងប្អូនកម្ពុជាយើងត្រៀមរៀបចំមុងភួយ និងទទួលយកធាតុអាកាសចុះត្រជាក់ដល់១៧អង្សាសេនាថ្ងៃខាងមុខ

By NCN Daily

December 23, 2019

ក្រសួងធនធានទឹក ៖ ខេត្តចំនួន៥របស់កម្ពុជា នឹងមានធាតុអាកាសចុះត្រជាក់ដល់១៧អង្សាសេ និងខេត្តផ្សេងទៀតចុះត្រជាក់ដល់២០អង្សាសេ ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ !

(ភ្នំពេញ)៖ ដោយសារឥទ្ធិពល នៃជ្រលងសម្ពាធខ្ពស់ខ្សោយ ធ្វើឲ្យស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ដល់២៩ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តចំនួន៥ ធាតុអាកាសនឹងចុះត្រជាក់ដល់១៧អង្សាសេ ខណៈខេត្តដទៃផ្សេងទៀត នឹងចុះត្រជាក់ដល់២០អង្សាសេ។

ក្រសួងធនធានទឹក បានបញ្ជាក់យ៉ាងដូច្នេះថា៖

១៖ ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសានមានជាអាទិ៍៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងប៉ៃលិន នឹងមានធាតុអាកាសត្រជាក់នាពេលព្រឹកដោយ៖

* សីតុណ្ហភាពអប្បបរមា មានពី១៧-១៩អង្សាសេ * សីតុណ្ហភាពអតិបរមា មានពី២៧-៣០អង្សាសេ

២៖ បណ្តាខេត្តដទៃផ្សេងទៀត

* សីតុណ្ហភាពអប្បបរមា មានពី២០-២៤អង្សាសេ * សីតុណ្ហភាពអតិបរមា មានពី៣០-៣៣អង្សាសេ

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម