Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំមន្ត្រី ចុះពិនិត្យស្ថានភាពការស្ថាបនាសាងសង់ និងពិនិត្យបច្ទេកទេសផ្លូវចំនួន៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំមន្ត្រី ចុះពិនិត្យស្ថានភាពការស្ថាបនាសាងសង់ និងពិនិត្យបច្ទេកទេសផ្លូវចំនួន៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ

By NCN Daily

January 03, 2020

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី នៃរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងជាអនុប្រធាន គអឆក ឯកឧត្តម គួច ចំរើន អភិ បាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្រ្តីនៃមន្ទីរ និងអង្គពាក់ព័ន្ធជាច្រើន នៅក្នុង បានអញ្ជើញពិនិត្យការស្ថាបនាផ្លូវដែលស្ថិតក្នុង​គម្រោង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ដោយចុះពិនិត្យមើលផ្លូវក្រាត់ក្រុង ចេញពីព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ រហូតដល់រង្វង់មូលព្រះថោងនាងនាគ និងបានបន្តដំណើរពិនិត្យផ្លូវជំទាវម៉ៅ ចូលមកក្រុងព្រះសីហនុ ។

យោងតាម​ការ​ប្រាប់​ឲ្យ​ដឹង​របស់​អ្នកនាំពាក្យរដ្ឋបាលខេត្ត​ព្រះសីហនុ​បានបញ្ជាក់​ថា ការ​ចុះ​ត្រួតពិនិត្យ​នា ពេល​នេះ គោលដៅ​សំខាន់ គឺ​សាងសង់​ផ្លូវ ជាពិសេស​ការពង្រីក​ទំហំ​ផ្លូវ​ផងដែរ​ដើម្បី​ឲ្យ​ប្រាកដ​ថា ផ្លូវ​សាងសង់ ត្រូវតែ​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង​មានគុណ​ភាពល្អ​។

លោក​បាន​បន្តទៀតថា ផ្លូវ​នៅក្នុង​ក្រុង​ព្រះសីហនុ​បច្ចុប្បន្ន ផ្លូវ​មាន​សភាព​តូច​ចង្អៀត​ និង​រង​ការ​ខូច​ខាត​ស្ទើរ​ទាំងស្រុង បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ ប៉ុន្តែ​សម្រាប់​ផ្លូវ​ថ្មី​ដែល​កំពុង​ចាប់ផ្ដើម​ជាមួយនឹង​ការពង្រីក​ផ្លូវ​សងខាង​បន្ថែម​ទៀត​នោះ នៅពេល​សាងសង់​ហើយ រួចរាល់ យើង​នឹង​បាន​ផ្លូវ​ធំ​ទូលាយ​អម​ដោយ​សោភណភាព​សួន​ច្បារ​ដ៏​ល្អ​ប្រណិត នៅ​ចំ​កណ្តាល​ទ្រូង​ផ្លូវ​ផង​នោះ ការធ្វើដំណើរ​មិន​មាន​ភាព​កកស្ទះ​ទៀត​នោះ​ទេ ពោល​គឺ​ផ្លូវ​សាងសង់​ថ្មី​នេះ នឹង​អាច​រួចរាល់​ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ។

គួរ​បញ្ជាក់​ផងដែរ​ថា ការចាប់ផ្តើម​សាងសង់​ផ្លូវ និង​ពង្រីក​ផ្លូវ ចំនួន​៣៤​ខ្សែ​ ក្នុង​ខេត្ត​ព្រះសីហនុ ​រហូត មកដល់ពេលនេះ មាន​រយៈ​ ​ជិត៣​ខែ​ហើយ ​ដោយ​ក្នុង​នោះ​មាន​ក្រុមហ៊ុន ចំនួន​៨ ជា​អ្នក​ទ​ទួល​ម៉ៅការ​សាងសង់។ ​ក្នុង​ពេល​ចាប់ផ្ដើម​សាងសង់​ផ្លូវ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ ក៏បាន​ធ្វើការ​អំពាវ​ផង​ដែរ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​នឹង​ដង​ផ្លូវ ដែល​ត្រូវ​សាងសង់ និង​ពង្រីក សូម​ចូលរួម សហការ​ជាមួយ​មន្ត្រី​ជំនាញ សាងសង់​ផ្លូវ​ផង ពីព្រោះ​ថា ការ​សាងសង់​ផ្លូវ​នាពេល​នេះ អាច​នឹង​មាន​ផល​ប៉ះពាល់ ខ្លះៗ ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន សាងសង់​សំណង់​ផ្សេងៗ ក៏ដូចជា​ផ្ទះ​សម្បែង​របស់​ខ្លួន​លយ​ចូល​លើ​ដី​ផ្លូវ ឬ​ដី​ចំណី​ផ្លូវ គឺ​ត្រូវ​តែ​ធ្វើ​ការ​រុះរើ​ចេញ​ទាំងអស់ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ក្រុម​មន្ត្រី​ជំនាញ​ក្នុង​ការ​សាងសង់​ផ្លូវ​។

ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន ក៏បាន​ធ្វើការ​បញ្ជាក់​ផង​ដែរ​ថា ការសាងសង់​ផ្លូវ​ទាំង​៣៤​ខ្សែ​ខាងលើ​នេះ​ ដើមឡើយ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​សន្យា​ថា នឹង​ហើយ រួចរាល់ ក្នុង​រយៈពេល​៨​ខែ ប៉ុន្តែ​សម្រាប់ ពេលនេះ រយៈពេល​៨​ខែ មិនអាច​ហើយ​នោះ​ទេ គឺ អា​ច​មន្ថែម​រយៈពេល​ប្រមាណ​៦​ខែ​ទៀត ទើប​រួ​ច​រាល់៕​