ស្របពេលដែលកងកម្លាំងជួយសង្គ្រោះ បាន និងកំពុងធ្វើការយ៉ាងស្រស្រាក់ស្រស្រាំក្នុងការសង្គ្រោះ ជួយជនរងគ្រោះដែលស្ថិតនៅក្នុងគំនរអាគារបាក់នៅក្នុងខេត្តកែប ដែលមានវត្តមានផ្ទាល់របស់សម្ដេចអគ្គមហាសេនា បតីតេជោហ៊ុនសែន ដែលជាប្រធានគណៈកម្មការដោះស្រាយគ្រោះមហន្តរាយ។ មកដល់ពេលនេះយើងឃើញថាការជួយសង្គ្រោះស្ទើរតែបញ្ចប់ទៅហើយ ក្នុងនោះមានជនរងគ្រោះ គិតត្រឹមម៉ោង ៩ នាទីព្រឹកថ្ងៃទី ៤ ខែមករាឆ្នាំ ២០២០ គឺមានរហូតដល់ ២៣ នាក់មានស្រី ៩ នាក់ហើយអ្នកដែលបាត់បង់ជីវិត មាន៥ នាក់ ស្រី ៣ នាក់ប្រុស ២ នាក់ ។ ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅមានការតក់ស្លុតនិងបានចូលរួមផ្ញើ សាររំលែកទុក្ខដល់ជនរងគ្រោះដែលស្ថិតនៅក្នុងអគារបាក់រលំ និងក្រុមគ្រួសារជនរងគ្រោះ ក្នុងនោះដែរយើងបានឃើញផ្ទាល់នូវសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ហាក់មានចេតនាសំដៅទៅលើក្រុមតួអង្គដែលចូលចិត្តរិះគន់មិនមែនស្ថាបនា ចូលរួមយកមុខមាត់មិនមែនចេញអស់ស្មោះពីដួងចិត្ត ចូលចិត្តប្រើស្ថានការណ៍ ជាក់ស្ដែងឲ្យទៅជាការលេងសើច ការបំពុលព័ត៌មានទៅវិញ កន្លងមកមានការបាក់រលំអាគារនៅខេត្តព្រះសីហនុយើងបានឃើញច្បាស់ពីចរឹកមនុស្សមួយចំនួននោះទៅសែលហ្វី មុខស្រស់បស់ដើម្បីយកlike យក share ព័ត៌មានរបស់ខ្លួន និងបញ្ចេញមតិដកអ្នកនេះ អ្នកនោះ ជួយនេះ ជួយនោះ ដោយពុំឃើញមានវិធានការអ្វីមួយឲ្យពិតប្រាកដនោះទេ។