យោងតាមសារព័ត៍មាន dailymail បានឲ្យដឹងថា បុរសដែលរស់នៅ រដ្ឋញូវសាវែល ម្នាក់រងការចោទប្រកាន់ពីការឆាបឆេះព្រៃនេះគឺលោក Michael Truong ដែលត្រូវបានគេស្គាល់ថាមានដើមកំណើតជាជនជាតិ វៀតណាម អាយុ ៣៦ឆ្នាំ ដែលគ្មានទីលំនៅពិតប្រាកដត្រូវបានចាប់ខ្លួន ខណៈពេលដែលលោកព្យាយាមរត់គេចខ្លួននៅលើដងផ្លូវ ដែលមានចម្ងាយ ប្រហែល ២០គីឡូម៉ែត្រពីកន្លែងដែលភ្លើងឆេះព្រៃនោះ។
មូលហេតុដែលឈានចូលចាំខ្លួនបុរសម្នាក់នេះព្រោះតែ Michael Truong ត្រូវបានសង្ស័យពីអ្នកស្រុករស់នៅទីនោះ និងមានភ័ស្តតាងមួយចំនួនទៀតគឺឡានរបស់លោកត្រូវបានប្រធានក្រុមពន្លត់អគ្គីភ័យប្រទះឃើញនៅក្នុងតំបន់ព្រៃនោះ។សូមបញ្ជក់ផងដែរថា តាមការសើបអង្កេតលោក Michael Truong បានដុតក្រដាសជាបំនែកៗដើម្បីដុតព្រៃ៕