Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនអូស៊ីអាយស៊ីដោះស្រាយសំណងជូនប្រជាពលរដ្ឋដែលរងផលប៉ៈពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារសម្រេច

ព័ត៌មាន

រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនអូស៊ីអាយស៊ីដោះស្រាយសំណងជូនប្រជាពលរដ្ឋដែលរងផលប៉ៈពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារសម្រេច

By Local

January 20, 2020

ក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៥១គ្រួសារដែលរងផលប៉ៈពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារនៅព្រឹកថ្ងៃទី២០ ខែមករានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៥១ គ្រួសារនាពេលនេះ គឺជាលើកទី៥ហើយ ដែលសរុបទំាងអស់ចំនួន៣៤១ប័ណ្ណ ដែលគ្រោង នឹងបញ្ចប់នាពេលឆាប់ៗនេះ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការចែកប័ណ្ណប្រគល់ផ្ទះជូនប្រជាពលរដ្ឋដែលរងផលប៉ៈពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារនេះ ជាការឆ្លុះបញ្ចាំងនៃការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិកាន់ កាប់ស្របច្បាប់របស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងកាត់បន្ថយភាព ក្រីក្រ រួមទំាងរួមចំណែកការពង្រឹងយុត្តិធម៌ និងសេ្ថរភាពសង្គម។

អ្នកឧញ៉ា ពុងឃាវសែ អគ្គនាយកក្រុមហ៊ុនអូស៊ីអាស៊ីបានឲ្យដឹងថា មកដល់ពេលនេះក្រុមហ៊ុន អូស៊ីអាស៊ីបានដោះស្រាយផលប៉ៈពាល់ជូនប្រជាពលរដ្ឋបានចំនួន៩២.០៦ភាគរយហើយ ខណៈនៅ សល់ជាង៧ភាគរយឬជាង៨០គ្រួសារទៀតនឹងត្រូវដោះស្រាយបញ្ចប់នាពេលខាមុខ។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនបានខិតខំអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារឲ្យក្លាយទៅជាទីក្រុង ទំនើបនាពេលខាងមុខនេះ ដោយមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគាររដ្ឋបាល សួនច្បារ ផ្លូវគមនាគមន៍ធំទូលាយ សួនកម្សាន្តរ និងអគារលំនៅដ្ឋានប្រណិតៗ ផ្សារទំនើប សម្រាប់ការរស់នៅបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋក្នុងទីក្រុង។

សូមបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារ គឺជាគម្រោងរបស់សាលារាជធានីភ្នំពេញ ដែលក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី របស់អ្នកឧកញ៉ា ពុង ខៀវសែ ទទួលបានសិទ្ធិវិនិយោគក្នុងទំហំ ទឹកប្រាក់ប្រមាណជាង២ពាន់លានដុល្លារ ដោយប្រើរយៈពេលសាងសង់ប្រមាណជា ១៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២៦លើផ្ទៃដីទំហំ៣៨៧ហិចតាក្នុងគោលដៅប្រែក្លាយតំបន់នេះឲ្យទៅជាទី ក្រុងរណបរាជធានីភ្នំពេញដែលបំពាក់ទៅដោយហេដ្ឋាចរនាសម្ពន្ធ័រូបវន្ត័យ៉ាងសំបូរបែប៕

ដោយ៖ NCN Daily