Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សម្តេចតេជោបានបញ្ជាឲ្យក្រសួងប្រៃសណីយ៏បិទអ្នកឡាយលក់ផលិតផលតាមអនឡាញ ស្លៀកពាក់អាស់អាភាស

ព័ត៌មាន

សម្តេចតេជោបានបញ្ជាឲ្យក្រសួងប្រៃសណីយ៏បិទអ្នកឡាយលក់ផលិតផលតាមអនឡាញ ស្លៀកពាក់អាស់អាភាស

By NCN Daily

February 17, 2020

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។

នៅក្នុងកិច្ចប្រជុំនោះផងដែរសម្ដេចនាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាលដែលបានបញ្ជាឲ្យក្រសួងប្រៃសណីយ៏ត្រូវបិទចំពោះការ Live លក់ផលិតផលតាមអនឡាញបញ្ចេញអស់កេរ្ត៏ខ្មាស់ស្ត្រីព្រោះវានាំទៅដល់ការចាប់រំលោភបំពានផ្លូវភេទលើស្ត្រីក្នុងសង្គមបច្ចុប្បន្ន។

ការបញ្ជានេះបានធ្វើឡើងនៅក្នុងឪកាសដែល សម្តេចតេជោ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី»

ជាក់ស្ដែងបច្ចុប្បន្នមានករណីនៃយកកេរខ្មាសភាពសិចស៊ីជ្រុលនិយមមកធ្វើជាដើមទុនទាក់ទាញលើអាជីវកម្មដោយគ្មានក្រមសីលធម៌នឹងកំពុងបានពង្រីកឥទ្ធិពលអោយមានបាតុភាពប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌របស់ខ្មែរដែលគួរមានវិធានការដូចខាងលើនេះយ៉ាងតឹងរឹងបំផុត ៕

ប្រភព៖ ហ្វេសបុក