Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មន្ទីរពេទ្យ​ចិន​មួយ​នៅ​ក្នុងក្រុងព្រះសីហនុ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បិទ ដោយគ្មានលិខិតអនុញ្ញាត និងបំភ្ល័យ…

ព័ត៌មាន

មន្ទីរពេទ្យ​ចិន​មួយ​នៅ​ក្នុងក្រុងព្រះសីហនុ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បិទ ដោយគ្មានលិខិតអនុញ្ញាត និងបំភ្ល័យ…

By NCN Daily

February 19, 2020

ព្រះសីហនុ ​៖ ​មន្ទីរពេទ្យ​ចិន​មួយ​នៅ​ក្នុងក្រុងព្រះសីហនុ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បិទ​ កាលពី​ថ្ងៃទី​១៨ កុម្ភៈ​នេះ ដោយសារ​​​គ្មាន​លិខិតអនុញ្ញាត និង​បំភ្លៃ​ព័ត៌មាន​អំពី​វីរុស​ខូ​វីដ​-១៩ (Covid 19)។

មន្ទីរពេទ្យ​របស់​ជន​ជន​ចិន​ ដែល​ត្រូវបាន​បិទ មានឈ្មោះ ថៃ ខាង ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

បើតាម​កំណត់ហេតុ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កាលពី​កំឡុង​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២០ មាន​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Su Yong Yun បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ ដោយ​មិនមាន​អាកា​រៈ​ក្តៅខ្លួន​នោះទេ នៅពេលនោះ​មន្ទីរ​ពិនិត្យ​សង្ស័យថា មាន​វីរុស​កូ​រ៉ូ​ណា​។ បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ អាជ្ញាធរខេត្ត​បាន​អន្តរាគមន៍​ភ្លាមៗ ដោយ​សម្រេចយក​សំណាក​របស់​ជនជាតិ​ចិន​ដែល​សង្ស័យ​នោះ ទៅពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ តែ​លទ្ធផល​ជនជាតិ​ចិន​រូបនោះ មិនមាន​វីរុស​កូ​រ៉ូ​ណា​នោះទេ​។

ប៉ុន្មាន​ថ្ងៃ​ក្រោយមក ជនជាតិ​ចិន​ដដែល​រូបនោះ បាន​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យ ថៃ ខាង ជាថ្មី ហើយ​មន្ទីរពេទ្យ​នៅតែ​បំភ័យ​អ្នកជំងឺ​ថា មាន​ជំងឺ​កូ​រ៉ូ​ណា​។ ដោយ​មិន​អស់ចិត្ត​ឈ្មោះ Su Yong Yun បានមក​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ នៅ​ភ្នំពេញ ហើយ​មន្ទីរពេទ្យ​នោះ​ក៏​បញ្ជូន​សំណាក​របស់​អ្នកជំងឺ​ទៅពិនិត្យ​ជាថ្មី​ម្តងទៀត នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ តែ​លទ្ធផល​បញ្ជាក់ថា គ្មាន​វីរុស​កូ​រ៉ូ​ណា​ទេ៕

ប្រភព៖ ហ្វេសបុក