Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
តារាសម្តែងលោក Donnie Yen ដែលគេស្គាល់ថា កុំ កុំ បានបរិច្ចាគប្រាក់ចំនួនជិត១៣ម៉ឺនដុល្លារដល់បុគ្គលិកពេទ្យក្រុងអ៊ូហាន

ព័ត៌មាន

តារាសម្តែងលោក Donnie Yen ដែលគេស្គាល់ថា កុំ កុំ បានបរិច្ចាគប្រាក់ចំនួនជិត១៣ម៉ឺនដុល្លារដល់បុគ្គលិកពេទ្យក្រុងអ៊ូហាន

By NCN Daily

February 20, 2020

តារាសម្ដែងរឿង Ip man លោក Donnie Yen បានបរិច្ចាគប្រាក់ចំនួន ១ លានដុល្លារហុងកុងស្មើនឹងជិត១៣ម៉ឺនដុល្លារដល់បុគ្គលិកពេទ្យក្រុងអ៊ូហានដែលធ្វើការនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងការកម្ចាត់មេរោគឆ្លងកូរ៉ូណា។ លោកបានសម្ដែងការជឿជាក់ថា ប្រទេសចិននឹងឈ្នះសមរភូមិនេះ។

តារាក្បាច់គុននិងផលិតករភាពយន្តហុងកុងវ័យ ៥៦ ឆ្នាំរូបនេះ បានប្រាប់អ្នកគាំទ្ររាប់ពាន់នាក់នៅលើគេហទំព័រចិន Weibo ថា លោកចង់អរគុណដល់បុគ្គលិកពេទ្យទាំងអស់នៅក្នុងប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19។ តារាជើងចាស់រូបនេះបាននិយាយទៀតថា ផ្ទាំងគំនូរដែលគូរដោយកូនទាំងពីរនាក់របស់លោក គឺចាស្មីននិងជែមស៍ ក៏នឹងត្រូវបរិច្ចាគទៅឱ្យមន្ទីរពេទ្យអ៊ូហានដើម្បីជួយលើកទឹកចិត្តក្រុមគ្រូពេទ្យជួរមុខផងដែរ។

លោក កុំកុំ និយាយជាភាសាចិនកុកងឺនៅក្នុងវីដេអូរយៈពេល ២៨ វិនាទីដែលលោកបានបង្ហោះនៅលើ Weibo ដោយបានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យនៅអ៊ូហាន​ហើយលោកបានផ្ដែផ្ដាំដល់ពលរដ្ឋឲ្យសម្អាតដៃឲ្យបានញឹកញាប់។ ជាចុងក្រោយលោកបាននិយាយថា “ខ្ញុំជឿជាក់ថាប្រទេសរបស់យើងនឹងឈ្នះការប្រយុទ្ធប្រឆាំងនឹងវីរុសនេះហើយអាចគ្រប់គ្រងស្ថានការណ៍បានជាក់ជាមិនខាន”។

ការបរិច្ចាគ ១ លានដុល្លារហុងកុងរបស់កុំកុំត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយចិនដីគោកបង្កឱ្យមានទស្សនៈវិជ្ជមានមួយចំនួនពីអ្នកគាំទ្ររបស់លោកនៅលើ Weibo ថាកុំកុំជាមនុស្សដែលពោរពេញដោយក្ដីស្រឡាញ់និងភាពកក់ក្ដៅ។

តារាសម្ដែង Donnie Yen ត្រូវបានគេដឹងនិងទទួលស្គាល់ថា ជាសប្បុរសជនដ៏ល្បីល្បាញម្នាក់ដែលបរិច្ចាគប្រាក់រាប់លានដុល្លារទៅឱ្យសប្បុរសធម៌នានាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕

ប្រភព៖ ហ្វេសបុក