Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អបអរចិនផង ម៉ាឡេស៊ីព្យាបាលស្ត្រីអាមេរិកដែលធ្វើដំណើរតាមនាវា Westerdam ជាសះស្បើយពីមេរោគកូរ៉ណាហើយ

ព័ត៌មាន

អបអរចិនផង ម៉ាឡេស៊ីព្យាបាលស្ត្រីអាមេរិកដែលធ្វើដំណើរតាមនាវា Westerdam ជាសះស្បើយពីមេរោគកូរ៉ណាហើយ

By NCN Daily

February 21, 2020

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ម៉ាឡេស៊ីបានអះអាងថា ស្ត្រីអាមេរិកដែលធ្លាប់ធ្វើដំណើរតាមនាវា Westerdam បានជាសះស្បើយពីមេរោគកូរ៉ូណា ឬCovid-19 ហើយ ដោយគេបានពិនិត្យឃើញថាមេរោគនេះលែងមាននៅក្នុងខ្លួនគាត់ទៀតហើយ។ នេះបើយោងតាមការដកស្រង់ពីសារព័ត៌មាន The Straits Times ។

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Wan Azizah Wan Ismail បាននិយាយថាស្ត្រីជនជាតិអាមេរិកអាយុ ៨៣ ឆ្នាំដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh ត្រូវបានធ្វើតេស្តសាកល្បងម្តងហើយម្តងទៀតពីមេរោគ Covid-19 ដោយលទ្ធផលបង្ហាញថាលែងឃើញមានមេរោគនេះនៅក្នុងខ្លួនរបស់គាត់ទៀតហើយ។ ដោយការធ្វើតេស្តរបស់គាត់បានទទួលលទ្ធផលអវិជ្ជមាន។ ទោះយ៉ាងណាគាត់នៅតែត្រូវបានគេរក្សាទុកនៅមន្ទីរពេទ្យពីព្រោះមិនមានសុខភាពល្អហើយនៅតែមានរោគសញ្ញា។

លោក Wan Azizah បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា“ នៅពេលដែលគាត់បានរួចផុតពីអាការៈរោគនេះគាត់នឹងអាចត្រូវបានចេញពីមន្ទីរពេទ្យបាន” ។

គួរបញ្ជាក់ថា ម៉ាឡេស៊ីបានធ្វើតេស្តចំនួនពីរលើកលើស្ត្រីជនជាតិអាមេរិកនេះ នឹងបានបង្ហាញថាគាត់មានភាពវិជ្ជមានចំពោះមេរោគ Covid-19 ហើយបន្ទាប់មកគាត់ត្រូវបានគេដាក់នៅក្នុងបន្ទប់ដាច់ឆ្ងាយមួយនៅឯមន្ទីរពេទ្យ Sungai Buloh ខណៈប្តីរបស់គាត់បានធ្វើតេស្តដែរប៉ុន្តែមានលទ្ធផលអវិជ្ជមាន។

សូមជម្រាបថា គាត់ត្រូវបានម៉ាឡេស៊ីរកឃើញថាមានផ្ទុកមេរោគកូរ៉ូណានៅក្នុងព្រលានយន្ដហោះអន្ដរជាតិកូឡាឡាំពួ កាលពីសប្ដាហ៍មុនបន្ទាប់ពីធ្វើដំណើរតាមយន្ដហោះមួយគ្រឿងដែលមានផ្ទុកអ្នកដំណើរចំនួន ១៤៤ នាក់ពីកម្ពុជា៕