យោងតាមហ្វេសបុកផេករដ្ឋបាលរាជធានី : ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីតាមបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ រួមទាំងរថយន្តក្រុងចំនួន១១៥គ្រឿង និងកាណូតដឹកអ្នកដំណើរចំនួន៤គ្រឿងនៅរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។ ព័ត៌មានលម្អិតមានបញ្ជាក់ជូនក្នុងសេចក្តីជូនដំណឹងភ្ជាប់មកជាមួយខាងក្រោមនេះ ÷
ផ្លូវជាតិលេខ១.ភ្នំពេញ-កណ្តាល-ស្វាយរៀង ៥គ្រឿង ភ្នំពេញ-កណ្តាល-ព្រៃវែង ៥គ្រឿង សរុប១០គ្រឿង ។
ផ្លូវជាតិលេខ២.ភ្នំពេញ-កណ្តាល-តាកែវ ៥គ្រឿង ។
ផ្លូវជាតិលេខ៣.ភ្នំពេញ-កែប ៥គ្រឿង ភ្នំពេញ-កំពត ៥គ្រឿង សរុប១០គ្រឿង ។
ផ្លូវជាតិលេខ៤.ភ្នំពេញ-កំពង់ស្ពឺ ៣គ្រឿង ភ្នំពេញ-ព្រហសីហនុ ៧គ្រឿង សរុប១៩គ្រឿង ។
ផ្លូវជាតិលេខ៥.ភ្នំពេញ-កំពង់ឆ្នាំង ៥គ្រឿង ភ្នំពេញ-ពោធិសាត់ ១០គ្រឿង ភ្នំពេញ-បាត់ដំបង ១៥គ្រឿង សរុប៣០ ។
ផ្លូវជាតិលេខ៦.ភ្នំពេញ-កំពង់ធំ ៥គ្រឿង ភ្នំពេញ-សៀមរាប ១៥គ្រៀង សរុប២០គ្រឿង ។
ផ្លូវជាតិលេខ៦.៧.ភ្នំពេញ-កំពង់ចាម ៥គ្រឿង ភ្នំពេញ-ត្បូងឃ្មុំ ៥គ្រឿង សរុប១០គ្រឿង ។
ផ្លូវជាតិលេខ៧.៨.ភ្នំពេញ-ក្រចេះ ៥គ្រឿង ភ្នំពេញ-ស្ទឹងត្រែង ៥គ្រឿង សរុប១០គ្រឿង ។
សរុបទាំងអស់១២០គ្រឿង អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងចូលរួមធ្វើដំណើរតាមរថយន្ត(City Bus) និងតាមកាណូតដឹកអ្នកដំណើរ(Taxy Boat) របស់រដ្ឋករស្វេយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ប្រកបដោយសុវត្តិភាព និងផាសុខភាព ៕