Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អត្ថប្រយោជន៍១២យ៉ាងរៀបការហើយចុះសំបុត្រអាពាហ៍ពិពាហ៍

ព័ត៌មាន

អត្ថប្រយោជន៍១២យ៉ាងរៀបការហើយចុះសំបុត្រអាពាហ៍ពិពាហ៍

By NCN Daily

February 25, 2020

តាំងពីសម័យបុរាណ និងមកដល់បច្ចុប្បន្នការរៀបចំមង្គលការកូនប្រុស-កូនស្រីដោយមានអាចារ្យ ភ្លេងខ្មែរ ហែរជំនូន និងពិធីផ្សេងៗទៀតជាច្រើនក្នុងរយៈពេល១យប់២ថ្ងៃ ឬ២យប់៣ថ្ងៃ ដែលលោកមេបាបានរៀបចំឲ្យកូនចៅ គឺធ្វើទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរតាំងពីដើមរៀងមក ប៉ុន្តែមិនមែនមានន័យថាក្លាយជាប្តីប្រពន្ធពិតប្រាកដនៅឡើយទេ។ ចង់ក្លាយជាប្តីប្រពន្ធស្របច្បាប់លុះត្រាតែអ្នកទាំងពីរបានទៅចុះសំបុត្រអាពាហ៍ពិពាហ៍អនុលោមទៅតាមច្បាប់ក្រមរដ្ឋបវេណីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយការចុះសំបុត្រនោះមានអត្ថប្រយោជន៍អ្វីដល់ប្តីប្រពន្ធគ្រប់រូប។

បើយោងតាមសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ការប្រើប្រាស់ សំបុត្រអាពាហ៍ពិពាហ៍គឺមានអត្ថប្រយោជន៍១២យ៉ាងដែលមានខាងក្រោម៖

១/ ជា​ប្ដី​ប្រពន្ធ​ស្រប​តាម​ផ្លូវ​ច្បាប់​ដែល​មិន​អាច​រំលាយ​ទៅវិញ​បាន​តាម​ទំនើង​ចិត្ត​របស់​ខ្លួន​ឡើយ​ ២/ ទ្រព្យ​សម្បត្តិ​រួម​ក្រោយ​អាពាហ៍ពិពាហ៍​ ត្រូវ​ចែក​គ្នា​ស្នើ​ នៅ​ពេល​លែង​លះ ៣/ កាន់តែ​មាន​សុភមង្គល​ និង​ជឿ​ទុក​ចិត្ត​គ្នា​ ពេល​មាន​សំបុត្រ​អាពាហ៍ពិពាហ៍​ ៤/ ទទួល​មរតក​ស្រប​ច្បាប់​ ៥/ ចុះ​សំបុត្រ​កំណើត​ ឬ​បញ្ជាក់​សំបុត្រ​កំណើត​កូន​ ៦/ ធ្វើ​ប្លង់​ដី​/ផ្ទះ​ ៧/ ធ្វើ​សៀវភៅ​ស្នាក់​នៅ​ សៀវភៅ​គ្រួសារ ៨/ ការពារ​ប្រឆាំង នឹង​ទ្វេពន្ធភាព​ (ការពារ​ប្រឆាំង​ការ​មាន​ប្ដីច្រើន​ ឬមាន​ប្រពន្ធ​ច្រើន​) ៩/ ជួយ​ការពារ​ទ្រព្យ​សម្បត្តិ​រួម​របស់​ប្ដី​/ប្រពន្ធ ១០/ ទទួល​អាហារកិច្ច​ពេល​ឪពុក ម្ដាយ លែង​លះ​គ្នា​ ១១/ គ្មាន​អំពើ​ហិង្សា​ចំពោះ​កូន ១២/ ការ​គាំទ្រ​ដល់​កូន ។​​​

ប្រភព៖ ជីវិត និងសង្គម សម្រួលដោយ៖ NCN Daily