Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ក្រសួងបរិស្ថានកំពុងសិក្សាលើប្រវត្តិភូមិ១ដាក់ឈ្មោះតំណាងប្រតិភូបារាំងដល់សព្វថ្ងៃភូមិហ្គាទី ជាភួមិមួយក្នុងទឹកដីនៃឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ព័ត៌មាន

ក្រសួងបរិស្ថានកំពុងសិក្សាលើប្រវត្តិភូមិ១ដាក់ឈ្មោះតំណាងប្រតិភូបារាំងដល់សព្វថ្ងៃភូមិហ្គាទី ជាភួមិមួយក្នុងទឹកដីនៃឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

By NCN Daily

February 26, 2020

មន្រ្តីក្រសួងបរិស្ថាន កំពុងសិក្សាលើប្រវត្តិភូមិ១ដាក់ឈ្មោះតំណាងប្រតិភូបារាំងដល់សព្វថ្ងៃភូមិហ្គាទី ជាភួមិមួយក្នុងទឹកដីនៃឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ភូមិនេះ សម្បូរទៅដោយ​ជនជាតិដើមភាគតិចព្នងរស់នៅ ជាក្រុមៗតូច និងមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីប្រជុំជននៃឃុំស្រែព្រះ។ នៅក្នុងការចុះពិនិត្យ និងស្រាវជ្រាវក្នុងភូមិហ្គាទីនេះ រៀបចំឡើងដោយមន្រ្តីក្រសួងបរិស្ថាន ដឹកនាំ ដោយ លោក កែវ សុភ័គ ប្រធានមន្ទីរបរិស្ថានខេត្ត កាលពីថ្ងៃទី២៤ ខែកុម្ភះឆ្នាំ២០២០ កន្លងមកនេះ គេបានប្រទះឃើញផ្នូរសពរបស់ជនបរទេសម្នាក់ ព្រមទាំងមានឈ្មោះដូចគ្នាទៅនិងឈ្មោះភូមិហ្គាទី។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ផ្នូររបស់ជនជាតិបារាំងរូបនោះ ត្រូវបានបញ្ចុះយ៉ាងត្រឹមត្រូវ និងស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយកំពុងទទួលបានការការពារ និងអភិរក្សពីមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ។

លោក កែវ សុភ័គ បានឱ្យដឹងថា មន្ទីរគ្រោងនឹងរៀបចំចំណុចនេះ ឱ្យមានការសិក្សាស្រាវជ្រាវ ដើម្បីស្វែងយល់ពីទីតាំងប្រវត្តិសាស្រ្ត ក្នុងតំបន់ការពារធម្មជាតិផងដែរ។ ផ្អែកតាមការសាកសួរជាមួយចាស់ទុំ នៅក្នុងសហគមន៍ ដែលមានប្រជាពលរដ្ឋភាគច្រើនជាជនជាតិដើមភាគតិចព្នង បានបង្ហាញថាៈភូមិហ្គាទី ដើមឡើយមានឈ្មោះថាភូមិក្រង់ ស្ថិតក្នុង ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ នៅក្នុងសម័យកម្ពុជាស្ថិតក្រោមអាណានិគមបារាំង គឺឆ្នាំ១៩៣១ ជាឆ្នាំដែលមេទ័ព បារាំងឈ្មោះហ្គាទី(Gatille) បានមកដល់ទីនេះ ហើយបានស្លាប់ដោយមានអំពើហឹង្សាររវាងកងទ័ពបារាំង និងជនជាតិដើមភាគតិចព្នង ដែលជាក្រុមចលនាតស៊ូប្រឆាំងនិងនឹមត្រួតត្រាអាណានិគមនិយមបារាំងសេស។ ចាស់ព្រឹទ្ធាចារ្យប្រចាំភូមិ បានឱ្យដឹងថា លោកហ្គាទីនេះ ក៏ជាមេទ័ព ធំម្នាក់ប្រចាំភូមិភាគឥសាន្តនេះថែមទៀតផង ហើយចាប់ពេលនោះមានការកសាងផ្នូសព និងបានដាក់ទីកន្លែងដែលលោកស្លាប់ ជាប់ឈ្មោះហ្គាទី ជាភូមិជំនួសអោយឈ្មោះភូមិក្រង់រហូតដល់សព្វថ្ងៃ។

ប្រភព​៖ ក្រសួងបរិស្ថាន សម្រួលដោយ៖ NCN Daily