Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ប៉ូលីសក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងម៉ាស្សា យីហោ «King Sora Massage» លួចបង្កប់សេវាផ្លូវភេទនៅខណ្ឌបឹងកេងកង

ព័ត៌មាន

ប៉ូលីសក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងម៉ាស្សា យីហោ «King Sora Massage» លួចបង្កប់សេវាផ្លូវភេទនៅខណ្ឌបឹងកេងកង

By NCN Daily

March 05, 2020

ភ្នំពេញ៖នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំង ម៉ាស្សា និងបង្កប់សេវាផ្លូវភេទមួយកន្លែង យីហោ «King Sora Massage» ស្ថិតនៅតាមបណ្ដោយផ្លូវ៣៥០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់ក្រសួងមហាផ្ទៃ បានរំដោះនារីជនជាតិវៀតណាម ប្រមាណ ១០នាក់ សុទ្ធតែដែលកំពុងបម្រើការនៅទីតាំងហាងម៉ាស្សានេះ។ មនុស្សទាំងអស់នោះ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ដើម្បីធ្វើការអប់រំណែនាំ ចំណែកម្ចាស់ទីតាំងខាងលើ សមត្ថកិច្ចកំពុងធ្វើការតាមនីតិវិធី ដើម្បីឈានទៅចាត់ការ៕