Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានក្រើនរំលឹកមន្ត្រីអោយមានការរួមគ្នាធ្វើការអោយបានត្រឹមត្រូវដើម្បីបម្រើប្រជាជនជាម្ចាស់ឆ្នោតអោយបានល្អ

ព័ត៌មាន

ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានក្រើនរំលឹកមន្ត្រីអោយមានការរួមគ្នាធ្វើការអោយបានត្រឹមត្រូវដើម្បីបម្រើប្រជាជនជាម្ចាស់ឆ្នោតអោយបានល្អ

By NCN Daily

March 05, 2020

ខេត្តព្រះសីហនុ៖ ថ្លែងក្នុងកិច្ចប្រជុំលើកទី៩ អាណត្តិទី៣នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ទន្ទឹមនឹងការបង្ហាញនូវការគាំទ្រចំពោះផែនការសកម្មភាពរបស់រដ្ឋបាលខេត្ត ឯកឧត្តម ប្រធានក្រុមប្រឹក្សា បានក្រើនរំលឹកមន្ត្រីទាំងអស់អោយមានការរួមគ្នាធ្វើការអោយបានត្រឹមត្រូវដើម្បីបម្រើប្រជាជនជាម្ចាស់ឆ្នោតអោយបានល្អ។

ក្នុងឱកាសនោះដែរអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ដែលកំពុងលេចធ្លោរ ហើយមជ្ឈដ្ឋានទូទៅកំពុងគាំទ្រយ៉ាងក្លាំងក្លាផងនោះ បានបង្ហាញការប្តេជ្ញាចិត្តចំពោះក្រុមប្រឹក្សាខេត្តថានឹងខិតខំសម្របសម្រួលដោះស្រាយបញ្ហាជូនប្រជាជនដោយភាពត្រឹមត្រូវបំផុត។

ឯកឧត្តម គួច ចំរើន បន្តថាសព្វថ្ងៃនេះរដ្ឋបាលខេត្តបាននឹងកំពុងខិតខំធ្វើយ៉ាងសកម្មក្នុងការបម្រើពលរដ្ឋ ខណៈបញ្ហាប្រឈមស្មុកស្មាញជាច្រើនត្រូវបានប្រមូលចងក្រងនិងចាត់អទិភាពដើម្បីដោះស្រាយ។ ចំពោះការដោះស្រាយបញ្ហាប្រជាជនរស់នៅរំលោភដីអូរ ប្រឡាយដែលកំពុងធ្វើការកាយស្តាររាល់ថ្ងៃនេះ ឯ.ឧ គួច ចំរើន បានបង្ហើបថា រដ្ឋបាលខេត្តបានគិតគូររកទីតាំងសម្រាប់ដោះស្រាយជូនអ្នកដែលត្រូវដោះស្រាយជូននោះរូចហើយដែរ តែ ឯកឧត្តម មិនទាន់បានបញ្ជាក់់ទីកន្លែងនៅឡើយ។ ឯកឧត្តម អភិបាលខេត្ត បន្ថែមថាស្ថិតក្នុងកាលៈទេសៈនេះ សូមអោយប្រជាជនយោគយល់/ចូលរួមជាមួយរដ្ឋបាលខេត្ត និងស្នើសុំអោយមានការគាំទ្រពីក្រុមប្រឹក្សាខេត្តផងដែរ។

សូមបញ្ជាក់ថាកិច្ចប្រជុំសាមញ្ញនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុផងដែរ៕