Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ត្រូវបានបញ្ចប់ហើយ ករណីប្រជាពលរដ្ឋ៧០គ្រួសារ ដែលប្តឹង លោក ព្រាប សុវត្ថិ ដែលយកចញ្ចើមផ្លូវសាធារណៈដាក់សម្ភារៈ និងបញ្ហាមួយចំនួនទៀត

ព័ត៌មាន

ត្រូវបានបញ្ចប់ហើយ ករណីប្រជាពលរដ្ឋ៧០គ្រួសារ ដែលប្តឹង លោក ព្រាប សុវត្ថិ ដែលយកចញ្ចើមផ្លូវសាធារណៈដាក់សម្ភារៈ និងបញ្ហាមួយចំនួនទៀត

By NCN Daily

March 06, 2020

ភ្នំពេញ៖ ករណីប្រជាពលរដ្ឋរស់នៅភូមិច្រេស សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ បានប្តឹងតារាចម្រៀងព្រាប សុវត្ថិ ករណីយកចញ្ចឹមផ្លូវសាធារណៈដាក់សម្ភារៈ និងបញ្ហាមួយចំនួនទៀត ត្រូវបានបញ្ចប់នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ក្រោមការសម្របសម្រួលពីក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ។

ក្រោយពីមានភាពចម្រូងចម្រាស់ ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្លួន, តារាចម្រៀង ព្រាប សុវត្ថិ បានសំណូមពរឲ្យតំណាង​ប្រជាពលរដ្ឋធ្វើការសុំទោសលោកជាសាធារណៈ ខណៈលោកបានយល់ព្រមអនុវត្តសំណូមពររបស់ប្រជាពលរដ្ឋចំនួន៣ចំណុច ដើម្បីបញ្ចប់បញ្ហា។

លោក ព្រាប សុវត្ថិ បានយល់ព្រមអនុវត្តសំណូមពរ ៣ចំណុច ដូចខាងក្រោម៖

១. ធ្វើការរុះរើសម្ភារៈចេញពីលើផ្លូវសាធារណៈខាងក្រោយដីឡូតិ៍

២. កែសម្រួលការចតរថយន្តនៅលើផ្លូវសាធារណៈ ដែលនាំឲ្យពិបាកក្នុងការចេញចូល និងបញ្ហាសំឡេងរបស់រថយន្ត

៣. កាប់មែកឈើដែលធ្លាក់ទៅលើផ្ទះរបស់ប្រជាពលរដ្ឋចេញឲ្យអស់។

គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមីនា ភាគីទាំងសងខាងយល់ព្រមចំពោះសំណូមពរទៅវិញទៅមក ហើយបន្តរក្សាទំនាក់ទំនងល្អជាមួយអ្នកជិតខាង។

គួរជម្រាបថា បើតាមការតវ៉ា​នោះ អ្នកជិតខាងលោក ព្រាប សុវត្ថិ បាន​ស្នើសុំ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​0ដោះស្រាយ​ជាមួយ​លោក ព្រាប សុវត្ថិ មាន​៤ចំណុច គឺ ឈប់ឲ្យលោក ព្រាប សុវត្ថិ​ ធ្វើ​របង​បំពាន​លើផ្លូវ​សាធារណៈ, ឈប់ធ្វើ​រោង​ឈើ​បិទ​ផ្លូវ, ឈប់ចត​រថយន្តបិទ​ផ្លូវ ​ គ្មាន​សណ្ដាប់ធ្នាប់ និង​ឈប់រោទ៍​សំឡេង​រថយន្ត​លាន់​ខ្លាំង​ដេក​ពួន​មិនបាន៕