Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អ្នកនាំពាក្យក្រសួងសុខាភិបាលបង្ហាញថា មនុស្ស៤នាក់ដែលធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ជាមួយ ជនជាតិជប៉ុនដែលមានផ្ទុកមេរោគកូវីដ-19 គឺមានសុខភាពធម្មតា

ព័ត៌មាន

អ្នកនាំពាក្យក្រសួងសុខាភិបាលបង្ហាញថា មនុស្ស៤នាក់ដែលធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ជាមួយ ជនជាតិជប៉ុនដែលមានផ្ទុកមេរោគកូវីដ-19 គឺមានសុខភាពធម្មតា

By NCN Daily

March 06, 2020

សៀមរាប ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បន្ទាប់ពីលោកជំទាវបានទៅសួរសុខទុក្ខមនុស្ស៤នាក់ដែលធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ជាមួយ ជនជាតិជប៉ុនដែលមានផ្ទុកមេរោគកូវីដ-19 នៅព្រឹកម៉ិញនេះថា មនុស្សទាំង៤នាក់នេះ មានស្រី២នាក់ប្រុស២នាក់ ត្រូវបានដាក់នៅក្នុងបន្ទប់ដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយរហូតមកដល់ម៉ោងប្រមាណជិត១២ថ្ងៃត្រង់នេះ អ្នកទាំង៤នេះមានសុខភាពល្អធម្មតា មិនមានចេញរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់នោះទេ។

លោកជំទាវបានបញ្ជាក់ថា បើតាមព័ត៌មានដែលលោកជំទាវទទួលបានពីពួកគាត់ទាំង៤នាក់នោះ គឺជនជាតិជប៉ុនដែលគេរកឃើញមានផ្ទុកមេរោគកូវីដ-19 នោះ បានចាត់ចែងនីតិវិធីនៃការការពារចម្លងរោគនៅកន្លែងធ្វើការរបស់គាត់បានយ៉ាងល្អណាស់ ដោយបានឱ្យបុគ្គលិកគាត់លាងដៃនឹងអាកុល និងពាក់ម៉ាសផងដែរ។ ជាពិសេសសម្រាប់ជនជាតិជប៉ុននោះផ្ទាល់ គាត់ក៏បានព្យាយាមឱ្យបុគ្គលិកនៅឱ្យឆ្ងាយពីគាត់ ចម្ងាយ១ម៉ែត្រពេលនិយាយគ្នា នៅពេលដែលគាត់ដឹងថា គាត់មិនស្រួលខ្លួន។ បើទោះជាយ៉ាងនេះក្តី កម្ពុជាបានចាត់វិធានការបង្ការតាមនីតិវិធីប្រតិបត្តិស្តង់ដាររបស់អង្គការសុខភាពពិភពលោក។

គួររម្លឹកថា ជនជាតិជប៉ុនម្នាក់បានធ្វើដំណើរជាបន្តបន្ទាប់ ក្នុងរយ:ពេលខ្លី ពីប្រទេសជប៉ុន មកកម្ពុជា ឆ្លងកាត់តាមវៀតណាម ហើយទៅហ្វីលីពីន និងបន្តមកកម្ពុជាវិញ មុននឹងត្រលប់ទៅប្រទេសជប៉ុន ដោយឆ្លងកាត់វៀតណាម ហើយត្រូវបានគេរកឃើញថាមានផ្ទុកជំងឺកូវីដ-19 ពេលទៅដល់ជប៉ុន ។ AKP