Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អ្នកនាំពាក្យរដ្ឋបាលរាជធានីបញ្ជាក់ថា ៖ ករណីជនជាតិចិន៣នាក់រស់នៅក្នុងខណ្ឌសែនសុខ គឺពុំមែនករណី Covid-19នោះទេ

ព័ត៌មាន

អ្នកនាំពាក្យរដ្ឋបាលរាជធានីបញ្ជាក់ថា ៖ ករណីជនជាតិចិន៣នាក់រស់នៅក្នុងខណ្ឌសែនសុខ គឺពុំមែនករណី Covid-19នោះទេ

By NCN Daily

March 06, 2020

ភ្នំពេញ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី  បានអោយដឹង នាព្រឹកថ្ងៃទី៦ មីនា នេះថា ចំពោះករណីមានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋកាលពីថ្ងៃទី៥ មីនានេះ ថា មានបុរសជនជាតិចិន៣នាក់រស់នៅបុរីមួយកន្លែងក្នុងខណ្ឌសែនសុខ សង្ស័យថា ផ្ទុកមេរោគ Covid-19 នោះ ធាតុពិត គឺពុំមែនជាករណីផ្ទុកមេរោគ Covid-19 នោះទេ  ។ ករណីនេះគឺដោយសារបុរសជនជាតិចិន៣រូបនោះ មានការភ័យខ្លាចបារម្ភដោយខ្លួនឯងតែប៉ុណ្ណោះ ពួកគាត់ពុំមានជំងឺអ្វីនោះទេ។

អ្នកនាំពាក្យបញ្ជាក់ថា ក្រោយពីទទួលបានពីព័ត៌មានជុំវិញករណីខាងលើនេះ នៅរាត្រីថ្ងៃទី៥មីនា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមន្រ្តីសុខាភិបាល ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះទៅពិនិត្យមើលជាក់ស្តែង នៅក្នុងផ្ទះរបស់ជនជាតិចិនទាំង៣នាក់នោះ។បន្ទាប់ពីក្រុមប្រតិបត្តិការទៅធ្វើការសាកសួររួច ផ្នែកជំនាញសន្និដ្ឋានថា គឺពុំមានទាក់ទងនិងវិរុសកូវិន១៩ (កូរ៉ូណានោះទេ) ហើយក្រុមប្រតិបត្តិការបានផ្ដល់អនុសាសន៍ដល់ជនជាតិចិនទាំង៣នាក់ខាងលើឲ្យចេះ អនាម័យពាក់ម៉ាសការពារពេលជួបមិត្តភក្តិដែលជាជនជាតិចិនដូចគ្នា ដែលមកពីប្រទេសចិន ពាក់ព័ន្ធតំបន់មានជំងឺ និងឲ្យចាប់អារម្មណ៍ពីអាការៈនៃជំងឺមានសភាពដូចជាក្អក ហៀរសំបោរ មានកំដៅក្នុងខ្លួន៣៨អង្សា ពិបាកដកដង្ហើម។ល។

ជនជាតិចិនចំនួន៣នាក់ខាងលើបាននិយាយថា ថៅកែពួកគេបានទូរស័ព្ទហៅគ្រូពេទ្យឯកជន នៅម្ដុំរតនផ្លាហ្សា (សង្កាត់ទឹកថ្លា) មកពិនិត្យមុនចូលធ្វើការងាររត់តុនៅភោជនីយដ្ឋានតែប៉ុណ្ណោះ។

លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីខាងលើនេះ ខាងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នឹងបន្តតាមដានលើជនជាតិចំនួន៣នាក់ខាងលើទៀត។ ជាងនោះទៅទៀតពាក់ព័ន្ធនឹងស្ថានភាពសុខភាពប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាពិសេសពាក់ព័ន្ធជំងឹ Covid-19 គឺឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តដាក់បំផុត និងត្រៀមចាត់វិធានការជានិច្ចលើបញ្ហានេះ។

ជាមួយគ្នានេះដែរអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានអំពាវនាវ និងស្នើសុំដល់បងប្អូនប្រជាពលរដ្ឋមេត្តា កុំជឿលើព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ដែលអាចនាំឲ្យបងប្អូនមានការយល់ច្រឡំដូចករណីខាងលើនេះ និងដូចករណីផ្សេងៗកន្លងមក និងសូមមេត្តាកុំបន្តចែកចាយនូវព័ត៌មានដែលមិនមានប្រភពប្រាកដប្រជា ដែលទង្វើនេះកាន់តែធ្វើឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ៕