ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងថាចាប់ពីថ្ងៃទី១០-១៦ មីនានេះ ខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអតិបរមា ពី៣៧-៣៩ អង្សារសេ និងអប្បបរមា មានពី ២៦-២៨ អង្សារសេ។
ដោយឡែកផ្នែកខ្លះនៃបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចនឹងមានភ្លៀងខ្សោយទៅមធ្យម ហើយនៅថ្ងៃទី ១៤-១៦ ខែមីនានេះ ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តប៉ៃលិន នឹងអាចមានភ្លៀងពីតិចទៅមធ្យម។
សូមមើលខ្លឹមសារខាងក្រោម៖