Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អភិបាលខេត្តព្រះសីហនុចាត់វិធានការទប់ស្កាត់ការីករាលដាល និងពីរបៀលបង្ការជំងឺ Covide 19 ដល់អង្គភាពមន្ទីរសុខភិបាល មន្ទីរពេទ្យវិស័យឯកជន

ព័ត៌មាន

អភិបាលខេត្តព្រះសីហនុចាត់វិធានការទប់ស្កាត់ការីករាលដាល និងពីរបៀលបង្ការជំងឺ Covide 19 ដល់អង្គភាពមន្ទីរសុខភិបាល មន្ទីរពេទ្យវិស័យឯកជន

By NCN Daily

March 10, 2020

ព្រះសីហនុ៖ នារសៀលថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែ មីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំការងារវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ និងមន្ទីរពេទ្យឯកជនានានៅក្រុងព្រះសីហនុទាំងអសផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រសីហនុ បានលើកឡើងនៅក្នុងកិច្ចប្រជុំនេះថា សូមឲ្យវិស័យសុខាភិបាលឯកជន និងរដ្ឋ ត្រូវយកចិត្តទុកដាក់ឲ្យអស់លទ្ធភាព ការថែទាំអ្នកជំងឺ ការព្យាបាលអ្នកជំងឺ នឹងជាពិសេសការឃំគ្រងនូវអ្នកជំងឺ ដើម្បីកុំឲ្យវិរុស Covide 19 នឹងបន្តការចំលងទៅកាន់អ្នកដ៏ទៃទៀត ឫរីករាលដាល ទៅមនុស្សផ្សេងៗដែលនៅជុំវិញពួកគាត់ ហើយត្រូវតាមដានអំពីតំបន់ ភូមិសាស្ត្រដែលមានជំងឺ Covide 19 នេះ ជាពិសេសត្រូវយកចិត្តទុកដាក់នៅតាមឧសស្ថានរបស់បងប្អូន បើដឹងថាមានការសង្ស័យថាមានជំងឺ Covide 19 ត្រូវរាយការណ៍ជាបន្ទាន់ដល់អង្គភាពពាក់ព័ន្ធ ជៀសវាង ឲ្យអ្នកជំងឺត្រលប់ទៅផ្ទះ ឫដើរពាស់វាលពាសកាលឲ្យសោះ រងចាំការពិនិត្យរបស់គ្រួពេទ្យឯកទេស ថា វិជ្ជមា ឫអវិជ្ជមាន ។

ឯកឧត្តមបានបន្តទៀត សូមមន្ទីរអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ការអប់រំផ្សព្វផ្សាយដល់មន្ត្រីមន្ទីរទាំងអស់ គាត់យល់ច្បាស់អំពីការអនាម័យ ដើម្បីការពារនូវការឆ្លងវីរុស Covide 19 ហើយមន្ទីរទាំងអស់ត្រូវតែមានកិច្ចប្រជុំនីមួយៗរបស់ខ្លួន ដើម្បីអប់រំពួកគាត់ ដែលក្រុមការងារជំនាញ Covid 19 បានបង្ហាញនូវក្នុងកិច្ចប្រជុំបន្ទាន់នេះ ដើម្បីយកទៅអនុវត្តន៍ឲ្យបានជាក់លាក់ ចេះការពារខ្លួន ទើបយើងអាចជៀសផុតពីការរីរាលដាល ជំងឺឆ្លង Covide 19 នេះ ។

ឯកឧត្តមបានបញ្ជាក់ទៀតថា រីឯមន្ទីរពាក់ពន្ធ័ជាមួយប្រជាពលរដ្ឋកម្មវិធីនានា សូមលើកយកពីរបៀបនៅការបង្ហាញរបស់ក្រុមការងារជំនាញ Covide 19 យកទៅធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាជន និងមហាជន ។

ក្នុងកិច្ចប្រជុំនោះដែរ ក្រុមការងារជំនាញ ជនជាតិប៉ុន បានធ្វើការបង្ហាញអំពីរបៀប និងបច្ចេកទេសដ៏សំខាន់បំផុត ដល់មន្ទីរអង្គភាពពន្ធ័ រដ្ឋ និងវិស័យឯក នៃស្លៀកបំពាក់ គ្រឿបបរិក្ខា នៅពេលគ្រូពេទ្យ ក៏ដូចជាមន្ត្រីសុខាភិបាលចុះសួសុខទុក្ខ និងពិនិត្យការព្យាលបាលអ្នកជំងឺ Covide 19 ដើម្បីជៀសឲ្យផុតពីការឆ្លងជំងឺ Covide 19នេះផងដែរ ៕