Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ក្រសួងសុខាភិបាលប្រកាសថា រកឃើញអ្នកដំណើរផ្ទុកជំងឺ Covid-19 ចំនួន២នាក់ទៀត ជាជនជាតិអង់គ្លេសទាំងពីរនាក់

ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសថា រកឃើញអ្នកដំណើរផ្ទុកជំងឺ Covid-19 ចំនួន២នាក់ទៀត ជាជនជាតិអង់គ្លេសទាំងពីរនាក់

By NCN Daily

March 12, 2020

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មានជាបន្ទាន់ថា ក្រុមគ្រូពេទ្យបានរកឃើញអ្នកដំណើរលើនាវា Viking Cruise Journey នៅខេត្តកំពង់ចាម មានផ្ទុកជំងឺ Covid-19 ចំនួន២នាក់ទៀត ជាបុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ និងស្រ្តីជនជាតិអង់គ្លេសម្នាក់ទៀត វ័យ៦៩ឆ្នាំ ដែលធ្វើឲ្យអ្នកផ្ទុកជំងឺ Covid-19 នៅកម្ពុជាកើនឡើងដល់៤នាក់, នេះបើយោងតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នាថ្ងៃត្រង់ទី១២ ខែមីនា ឆ្នាំ២០២០។

ការរកឃើញមេរោគកូវីដ១៩ លើខ្លួនជនជាតិអង់គ្លេស២នាក់ប្តីប្រពន្ធថ្មីនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានយកសំណាករបស់មនុស្ស៥៩នាក់ នៅលើនាវា Viking Cruise Journey ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ អ្នកឆ្លងថ្មីនេះ គឺបុរសជនជាតិអង់គ្លេសអាយុ៧៣ឆ្នាំ និងប្រពន្ធរបស់គាត់ជាជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ។

ជាសរុបអ្នកដំណើរជាជនជាតិអង់គ្លេស វិជ្ជមានវិរុសកូវីដ១៩ គឺមានចំនួន៣នាក់ ក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើការនៅលើនាវាទាំងអស់សរុបចំនួន៦៤នាក់។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ស្តីពីការរកឃើញមានករណីកូវីដ១៩ ចំនួន២ករណីទៀត លើខ្លួនជនជាតិអង់គ្លេស២នាក់ប្តីប្រពន្ធ ដែលចូលមកខេត្តកំពង់ចាម តាមនាវាទេសចរណ៍វៀតណាម៕ សូមអានខ្លឹមសារដូចខាងក្រោម៖