Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ ៧គីឡូ លែងជាកម្មសិទ្ធិឯកជនទៀតហើយ រងចាំតែបងប្អូនមកលេងកំសាន្ត មានព្រៃ មានភ្នំ មានទឹកសមុទ្រ មានផ្កាថ្ម មានអាហារសមុទ្រដ៏ឆ្ងាយពិសារ

ព័ត៌មាន

ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ ៧គីឡូ លែងជាកម្មសិទ្ធិឯកជនទៀតហើយ រងចាំតែបងប្អូនមកលេងកំសាន្ត មានព្រៃ មានភ្នំ មានទឹកសមុទ្រ មានផ្កាថ្ម មានអាហារសមុទ្រដ៏ឆ្ងាយពិសារ

By NCN Daily

March 12, 2020

ព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន ឆ្នេរសមុទ្រឥឡូវ គ្មានជាកម្មសិទ្ធិរបស់ជនណាមួយឡើយ គឺជារបស់សាធារណៈ និងជារបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ហើយក៏មានការរៀបចំយ៉ាងមានសោភ័ណភាព ដោយរង់ចាំតែបងប្អូនប្រជាពលរដ្ឋទៅលេងកំសាន្តតែប៉ុណ្ណោះ។

នៅក្នុង ជួបសំណេះសំណាល ចែករំឡែកបទពិសោធន៍ការងារ ដល់សិស្សនាយទាហានសកម្មជំនាន់ទី២៣ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ឱ្យដឹងថាឆ្នេរសមុទ្រដ៏ស្រស់ស្អាត ៧គីឡូ រងចាំបងប្អូនក្នុងថ្ងៃចូលឆ្នាំខ្មែរ មកលេងកំសាន្ត ជាពិសេសសមុទ្រឥឡូវ គ្មានជាកម្មសិទ្ធិរបស់ជនណាមួយឡើយ គឺជារបស់សាធារណៈ និងជារបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ។

ឯកឧត្តម បានបន្ថែមថា អ្នកទេសចរណ៍ទាំងជាតិ អន្តរជាតិ គេបានមកឃើញខេត្តព្រះសីហនុ ដែលជាខេត្តមានសក្តានុពលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងទេសចរណ៍យ៉ាងសំខាន់ មានភាពល្បីល្បាញរហូតមកដល់បច្ចុប្បន្ននេះ មានទេសភាពមាត់សមុទ្រ មានព្រៃ មានភ្នំ មានឆ្នេរ មានទឹកសមុទ្រ មានផ្កាថ្ម និងមានអារហារសមុទ្រសម្រាប់បរិភោគផងដែរ ។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាខេត្តតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងបានជម្រុញខេត្តព្រះសីហនុ ជាខេត្តទីផ្សារហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្រដល់អ្នកវិនិយោគ និងទេសចរណ៍របស់យើង។

ការអភិវឌ្ឍន៍ខេត្តឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានកសាងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ មកដល់បច្ចុប្បន្នសាងសង់បានប្រមាណជា ២០ភាគរយ ហើយគ្រោងនិងបញ្ចប់នៅចុងឆ្នាំ ២០២២ខាងមុខ ចំណាយប្រាក់ប្រមាណ ២.០០០លានដុល្លាអាមេរិក ទន្ទឹមនោះព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ កំពុងត្រូវបានកសាងអភិវឌ្ឍន៍ពង្រីកជាបន្តបន្ទាប់ ដើម្បីឱ្យយន្តហោះធុនធំចុះចត ឆ្លើយតបទៅនឹងការរីកចម្រើនរបស់ខេត្ត ដែលមានការវិនិយោគនិងទេសចរមកលេងកម្សាន្តមានការកើនឡើងជារៀងរាល់ឆ្នាំ ។

កំពង់ផែខេត្តព្រះសីហនុ ស្រូបយកទំនិញប្រមាណជា ៧០ភាគរយ នៃទំនិញក្នុងក្របខណ្ឌទូទាំងប្រទេស កំពង់ផែយើងបច្ចុប្បន្ននៅតូចយើងនិងបន្តពង្រឹងជាផែទឹកជ្រៅ ដើម្បីឱ្យនាវាធុនធំចូលចត ដឹកជញ្ជូនទំនិញទៅកាន់ពិភពលោកដោយសារតែផែយើងបច្ចុប្បន្ននៅតូចមិនទាន់ធ្វើការដឹកជញ្ជូនទំនិញត្រង់ទៅកាន់ពិភពលោកបានទេ ។

ប្រភព៖ Sihanoukcity News