Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មន្ទីររៀបចំដែនដី ខេត្តព្រសីហនុ បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យភូមិអូរតាប៉ាង ឃុំអូរឧកញ៉ហេង ស្រុកព្រៃនប់

ព័ត៌មាន

មន្ទីររៀបចំដែនដី ខេត្តព្រសីហនុ បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យភូមិអូរតាប៉ាង ឃុំអូរឧកញ៉ហេង ស្រុកព្រៃនប់

By NCN Daily

March 13, 2020

ព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ៥ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២០ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រសីហនុ បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យភូមិអូរតាប៉ាង ឃុំអូរឧកញ៉ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានការចូលរួមជាគណៈអធិបតីលោកយឹម សុខសំអូន អភិបាលរងស្រុក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត តំណាងលោកប្រធានគណៈកម្មការរដ្ឋបាល និងជាតំណាងលោកអភិបាលស្រុក លោកចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមច្រើន។