Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា ប្រទេសចិន បានរកឃើញវ៉ាក់សាំងនៃជម្ងឺ COVID-19 យ៉ាងជោគជ័យ!

ព័ត៌មាន

អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា ប្រទេសចិន បានរកឃើញវ៉ាក់សាំងនៃជម្ងឺ COVID-19 យ៉ាងជោគជ័យ!

By NCN Daily

March 18, 2020

ភ្នំពេញ​៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ប្រកាសថា ក្រុម​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ដែល​ដឹកនាំ​ដោយ​លោកស្រី Chen Wei អ្នកជំនាញ​ផ្នែក​កិច្ចការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​យោធា នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​យោធា ប្រទេស​ចិន បាន​ស្រាវជ្រាវ​រកឃើញ​វ៉ាក់សាំង​នៃ​ជំងឺ​កូ​រ៉ូ​ណា (​កូ​វីដ​១៩) យ៉ាង​ជោគជ័យ​។

​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា (Chinese Embassy in Cambodia) នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​នេះ បានចេញ​ប្រកាស​ព័ត៌មាន លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា “​ក្រុម​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ដែល​ដឹកនាំ​ដោយ​លោកស្រី Chen Wei អ្នកជំនាញ​ផ្នែក​កិច្ចការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​យោធា នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​យោធា ប្រទេស​ចិន បាន​ស្រាវជ្រាវ រកឃើញ​វ៉ាក់សាំង​នៃ​ជំងឺ COVID-19 យ៉ាង​ជោគជ័យ​។ វ៉ាក់សាំង​ប្រភេទ​នេះ ទទួលបាន​ការអនុញ្ញាត ក្នុង​ដំណើរការ​ពិសោធន៍​ព្យាបាល​ជំងឺ​។ តាម​ស្តង់​កំណត់​នៃ​អន្តរជាតិ និង​តាម​បទបញ្ញត្តិ​ក្នុងប្រទេស​ចិន វ៉ាក់សាំង​នេះ ត្រូវបាន​ចាត់ជា​កិច្ចការ​រៀបចំ​បឋម ដែល​ប្រកបដោយ​សុវត្ថិភាព ប្រសិទ្ធភាព គុណភាព​ដែល​អាច​គ្រប់គ្រង​បាន និង ការផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ​”​។

លោក​វិ​ល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បានប្រកាស​ព័ត៌មាន​ផ្លូវការ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក William Guang នៅ​ថ្ងៃទី​១៨​ខែមីនា​នេះ​ថា​ “​អបអរសាទរ​ចំពោះ​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បានការ​រកឃើញ វ៉ាក់សាំង​នៃ​ជំងឺ​Covid19 ដោយ​ជោគជ័យ និង​ត្រៀម​ផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ស្ថានទូត​ចិន​នៅ​កម្ពុជា ដូចនេះ​បញ្ហា Covid19 ដែល​កំពុង​បង្ករ​ការភ័យខ្លាច​ដល់​ពលរដ្ឋ​កម្ពុជា នឹង​ត្រូវបាន​កាត់បន្ថយ​ហើយ ។ ហើយ​បន្ទាប់ពី​វ៉ាក់សាំង​នោះ បាន​ផលិត​រួច ខ្ញុំ​ជឿជាក់ថា​មិត្ត​ចិន នឹង​បញ្ជូន​វ៉ាក់សាំង​នោះ ជា​ជំនួយ​ដល់​កម្ពុជា​ជាក់​ជាមិនខាន​។ ដូចនេះ​គ្មាន​អ្វីដែល​ត្រូវ​ភ័យខ្លាច​ទៀត​ទេ អ្វីដែល​គួរ​ភ័យខ្លាច​គឺ បញ្ហា សេដ្ឋកិច្ច​ប្រាក់ចំណូល​របស់​អាជីវ​ករ បុគ្គលិក កម្មករ ទៅវិញ​ទេ ដែល​គួរ​រួមគ្នា​ដោះស្រាយ “​៕