រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៩ ខែមីនានេះ បានប្រកាសថា យោងតាមលទ្ធផលពីវិទ្យាស្ថានបាស្ទ័រកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានធ្វើតេស្តរកឃើញករណីវិជ្ជមាន នៃវីរុសកូវីដ-១៩ ចំនួន១០ករណីថ្មីទៀត លើបុរសជនជាតិខ្មែរដែលវិលត្រឡប់ពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងជនជាតិម៉ាឡេសុី។
ក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ថា អ្នកឆ្លងវីរុសកូវីដ-១៩ (COVID-19) សរុបនៅទូទាំងប្រទេសកម្ពុជា គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ មានចំនួនឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីនេះចំនួន៤៧នាក់។
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា៖