Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រដ្ឋបាលរាជធានីភ្នំពេញ និងចាប់វិធានការផ្លូវច្បាប់ចំពោះជនបំពុលសង្គមថានៅផ្សារជម្ពូវ័នមានករណីអ្នកលក់ទូរស័ព្ទ ម្នាក់ស្លាប់ដោយជំងឺកូវិដ-១៩

ព័ត៌មាន

រដ្ឋបាលរាជធានីភ្នំពេញ និងចាប់វិធានការផ្លូវច្បាប់ចំពោះជនបំពុលសង្គមថានៅផ្សារជម្ពូវ័នមានករណីអ្នកលក់ទូរស័ព្ទ ម្នាក់ស្លាប់ដោយជំងឺកូវិដ-១៩

By NCN Daily

March 26, 2020

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះថា សូមបងប្អូន កុំជឿសារជាសំឡេង ចរចាមរ៉ាមថា នៅផ្សារជម្ពូវ័នមានករណីអ្នកលក់ទូរស័ព្ទម្នាក់ស្លាប់ដោយជំងឺកូវិដ-១៩ និងមានអ្នកឆ្លង៥នាក់ទៀត ហើយផ្សារត្រូវបិទទាំងស្រុង រដ្ឋបាលរាជធានីភ្នំពេញ និងចាត់វិធានការផ្លូវច្បាប់ចំពោះព័ត៏មាន បំពុលសង្គមបែបនេះហើយ ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា នេះគឺជាព័ត៌មានមិនពិត មិនមានករណីបែបនេះទេ ហើយផ្សារ នៅតែបើកលក់ជាធម្មតាទេ ។ សូមបងប្អូនកុំជឿលើប្រព័ន្ធផ្សព្វផ្សាយណាដែល មិនមានអង្គភាព ច្បាស់លាស់ ។ អ្នកនាំពាក្យបញ្ជាក់ទៀតថា អាជ្ញាធររាជធានីបានចាត់វិធានការស្រាវជ្រាវ តាមរកជនល្មើសមកផ្តន្ទាទោសទៅតាមច្បាប់៕