Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អបអរសាទរ! អ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ទៀតហើយបានជាសះស្បើយ នៅរាជធានីភ្នំពេញ

ព័ត៌មាន

អបអរសាទរ! អ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ទៀតហើយបានជាសះស្បើយ នៅរាជធានីភ្នំពេញ

By NCN Daily

March 26, 2020

ភ្នំពេញ៖ យោងតាមលិខិតបញ្ជាក់ពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលបានចូលសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ​ រាជធានីភ្នំពេញ​ បានជាសះស្បើយហើយ។ អ្នកជំងឺទាំង៣នាក់សុទ្ធតែឆ្លងកាត់ការធ្វើតេស្តឡើងវិញចំនួន៣ដង ហើយលទ្ធផលការធ្វើតេស្តទាំង៣សុទ្ធតែបង្ហាញថា អវិជ្ជមាន។

គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោបានប្រកាសថា អ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង កើនឡើងដល់៩៣ នាក់ ដោយសារតែបន្ថែមជនជាតិបារាំង ២នាក់ទៀត នៅខេត្តព្រះសីហនុ តែយើងបានព្យាបាលឲជាសះស្បើយបានចំនួន៦ករណី។

បេីតាម​គណនេយ្យ​ហ្វេសប៊ុក​បង​ Kimheang Seng ក៏បានបង្ហោះ​អំពីទឹកចិត្តរបស់ពួកគាត់ក្នុងនាមជា​ក្រុមគ្រូពេទ្យ​ជួរមុខដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា ៖ សួរថាពួកយើងហត់អត់? បាទ/ចាស់ ពួកខ្ញុំហត់ ព្រោះមិនមែនជាមនុស្សយន្ត។ សួរថាពួកខ្ញុំនឹកផ្ទះរឺអត់? បាទ/ចាស់ ពួកខ្ញុំពិតជាសែននឹងមនុស្សជាទីស្រឡាញ់ ដែលគាត់នៅរងចាំនិងបារម្ភគ្រប់ដង្ហើមចេញចូលគាត់។ ហើយសួរថាពួកខ្ញុំចុះចាញ់អត់ ចម្លើយគឺមិនទេ ព្រោះពួកខ្ញុំនឹងផ្លាស់វេណគ្នានៅទីនេះ ទាំងព្រឹក ទាំងថ្ងៃ ទាំងយប់ ដើម្បីអ្នក ហើយនៅទីនេះរហូតដល់ប្រជាជនភ្លេចពួកខ្ញុំ លែងរវល់ជាមួយពួកខ្ញុំ ទើបពួកខ្ញុំឈប់។

ជាមួយគ្នានេះ​ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទីព្រឹក បានទទួលថវិការឧបត្ថម ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈលោក ឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលដឹកនាំអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីប្រគល់ជូនកម្លាំងនគរបាលដែល យាមប្រចាំការ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅចំណុចគោលដៅមណ្ឌលសុខភាពចាក់អង្រែ ដែលមានទីតាំងស្ថិតនៅចំណុចផ្លូវជាតិ លេខ២ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការរង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ ដល់កងកម្លាំងដែលប្រចាំការនៅគោលដៅនេះ ក៍ដូចជាកម្លាំងនៃអធិការដ្ឋានខណ្ឌមានជ័យទាំងអស់ ត្រូវតែរួមគ្នាដេីម្បីបង្ការ និងទប់ស្កាត់ការរីករាល ដាល នៃវីរុសកូវីដ១៩ និងណែនាំដល់មន្ត្រីទាំងអស់ឲ្យថែរក្សាអនាម័យស្អាត ពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយអាល់កុល ឬទឹកសម្លាប់មេរោគឲ្យបានជាប្រចាំ ក៏ដូចជាថែទាំសុខភាពឲ្យបានល្អ ដូចជាញុំាទឹកក្តៅ ខ្ពុរមាត់ជាមួយទឹកអំបិល ជាពិសេសកុំ ចេញក្រៅផ្ទះបេីសិនជាគ្មានការចាំបាច់​ ៕​