ខេត្តព្រះសីហនុ ៖ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បាននាំកម្លាំងមន្ត្រី យកទេយ្យវត្ថុ និងបច្ច័យ ដើម្បីប្រគេនព្រះសង្ឃគង់នៅតាមបណ្តាវត្តនានា នៅក្នុងភូមិសាស្រ្តស្រុកព្រៃនប់ និងស្រុកកំពង់សិលា នៃខេត្តព្រះសីហនុ ។
ដោយបានដឹងដំណឹងថា វត្តនានានៅក្នុងក្រុងព្រះសីហនុកំពុងប្រឈមនឹងការដាច់ចង្ហាន់ព្រះសង្ឃ ដោយសារមិនមានពុទ្ធបរិស័ទទៅធ្វើបុណ្យក្នុងអំឡុងពេលវីរុសកូវីដ-១៩ ដែលកំពុងរាតត្បាតដូចសព្វថ្ងៃនេះ ។ ហើយហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ-១៩ចំនួន១០៩នាក់ផងដែរ ។
ជាក់ស្តែងប្រភពឱ្យដឹងទៀតថា ឯកឧត្តម គួច ចំរើន បាននាំយកទេយ្យវត្ថុនិងបច្ច័យទៅប្រគេនព្រះសង្ឃមានចំនួន២១វត្ត ហើយក្នុងមួយវត្ត គឺទទួលបានអង្ករ ត្រីខ ទឹកបរិសុទ្ធ និងបច័្ចយចំនួន១លានរៀល ។ ដោយឡែក វត្តផ្សេងៗទៀតនៅក្នុងខេត្ត រដ្ឋបាលខេត្តព្រះសីហនុនឹងនាំយកទៅប្រគេនជាបន្តបន្ទាប់ ៕