ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយប្រេងឥន្ធនៈទាំងអស់ នៅក្នុងប្រទេសកម្ពុជា ។
យោងតាមក្រសួងដដែល ដោយផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្ដរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈរាយប្រេងសាំងពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នឹងត្រូវលក់ ២.៥៣៤រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង ២ .៦១៣ រៀល សម្រាប់ប្រេងម៉ាស៊ូត។
ជាមួយគ្នានេះផងដែរ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយ ប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃ លក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារក្នុង១លីត្រ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ដ ចាប់ពីថ្ងៃទី១ ដល់ ១៥ ខែមេសា ឆ្នាំ២០២០ នឹងចុះមកត្រឹម ២ .៣៥០រៀល ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92 និង ២.៤៥០រៀល សម្រាប់ប្រេងម៉ាស៊ូត៕ ដោយ៖ លឹម ហុង
សូមពិនិត្យមើលតារាងគណនាថ្លៃលក់ប្រេងឥន្ធនៈមានលម្អិត ខាងក្រោម៖