នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។
របាយការណ៍របស់ក្រសួងនៅព្រឹកនេះឲ្យដឹងថា ករណីជាសះស្បើយ គឺមាន១នាក់ និងរកឃើញករណីថ្មី ចំនួន ០៤នាក់។
ចំពោះករណីថ្មីរកឃើញវិជ្ជមានកូវីដ ១៩ ចំនួន ០៤នាក់ គឺ៖
ក- បុរសជនជាតិបារាំង អាយុ ៦៧ឆ្នាំ និងស្រ្តីជនជាតិបារាំងអាយុ ៦៧ឆ្នាំ វិជ្ជមានកូវីដ១៩ ត្រូវបានដាក់ឲ្យនៅព្យាបាលក្នុងសណ្ឋាគារក្នុងក្រុងព្រះសីហនុ។ បុគ្គលទាំងពីររូបនេះ ជាអ្នកទេសចរបារាំងនៅក្នុងក្រុមជាមួយអ្នកទេសចរបារាំងជាង ៣០នា់ ដែលមួយចំនួនធំបានរកឃើញមានវីរ៉ុសកូវីដ១៩ ក្នុងពេលកន្លងមកនេះ។
ខ- ស្រ្តីអាយុ ៥៩ឆ្នាំ ជនជាតិបារាំង វិជ្ជមានកូវីដ១៩ ជាអ្នកនៅក្នុងចំណោមក្រុមទេសចរបារាំងចំនួន ០៤នាក់ផ្សេងពីក្រុមខាងលើ ដេលបានរកឃើញក្នុងក្រុមនេះ មានវិជ្ជមានកូវីដ១៩ ចំនួន០២នាក់ ដំបូងគេ ត្រូវបានដាក់ឲ្យព្យាបាលនៅសណ្ឋាគារក្នុងក្រុងព្រះសីហនុ។
គ- បុរសអាយុ ៤០ឆ្នាំ ជនជាតិម៉ាឡេស៊ី វិជ្ជមានវីរុសកូវីដ១៩ ជាអ្នកដំណើរស្នាក់នៅបណ្ដោះ អាសន្ន នៅឃុំពាមជីកង. ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ បុរសរូបនេះ ជាក្រុមមកធ្វើការការងារសាសនាមានគ្នាចំនួន ០៨នាក់ ដែលចំនួន ០៧នាក់ លើកមុន បានរកឃើញមានវីរុសកូវីដ១៩ នៅស្រុកកងមាសនេះដែរ។
តួលេខសរុបនៅក្នុងងប្រទេសកម្ពុជា នៃអ្នកកើតមានជំងឺកូវីដ១៩ មានសរុបចំនួន ១១៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយ សរុបចំនួន ៣៥នាក់ ៕