Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តម ឃួង ស្រេង ៖ កម្ពុជាជាប្រទេសតូចពិត ប៉ុន្តែមានបេះដូងមនុស្សធម៌ និងវប្បធម៌នៃការចែករំលែកយ៉ាងទូលំទូលាយ

ព័ត៌មាន

ឯកឧត្តម ឃួង ស្រេង ៖ កម្ពុជាជាប្រទេសតូចពិត ប៉ុន្តែមានបេះដូងមនុស្សធម៌ និងវប្បធម៌នៃការចែករំលែកយ៉ាងទូលំទូលាយ

By NCN Daily

April 06, 2020

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីចែកសម្ភារៈការពារ និងបង្ការមេរោគកូវីដ១៩ ជូនរដ្ឋបាលខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយរដ្ឋបាលសង្កាត់នីមួយៗទទួលបានអាល់កុល០១កាន រដ្ឋបាលខណ្ឌនីមួយៗទទួលអាល់កុល០៣កាន សរុបអាល់កុល១៤៧កាន រដ្ឋបាលខណ្ឌនិងសង្កាត់ទទួលបានម៉ាស់៤០.០០០ម៉ាស់ និងជែលលាងសម្អាតដៃ៥០០ដប សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់រដ្ឋបាលខណ្ឌសង្កាត់។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរដែនដី ត្រូវតែមានការយកចិត្តទុកដាក់ និងចូលរួមអោយសកម្ម ធ្វើយ៉ាងណាជម្រាបជូនអោយប្រជាពលរដ្ឋ មានការយល់ដឹងពីបញ្ហានៃផលប៉ះពាល់របស់វីរុសកូវីដ១៩ ជាពិសេសត្រូវផ្តោតការយកចិត្តទុកដាក់ ស្វែងរកអោយដឹងពីទីលំនៅរបស់ពលករ ដែលបានវិលត្រលប់មកប្រទេសវិញ ក្នុងអំឡុងពេលកូវីដ១៩ កំពុងរីករាលដាលនៅជុំវិញពិភពលោក ។ ក្នុងនោះត្រូវមានការយកចិត្តទុកដាក់ ពិនិត្យមេីលពីជីវភារស់នៅរបស់គាត់ ហើយប្រសិនបើគាត់ទើបតែត្រលប់មក ត្រូវណែនាំអោយគាត់នៅដោយឡែកពីមនុស្សជុំវិញខ្លួនរយៈ១៤ថ្ងៃ ។ ជាងនេះទៅទៀតប្រសិនបើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលជាពលករមានសភាពតូច អាជ្ញាធរ ត្រូវស្វែងរកទីកន្លែង ដើមម្បីដាក់គាត់អោយនៅដាច់ដោយឡែក ដូចជាសាលារៀន រឺផ្ទះសំណាក់នានា នៅមូលដ្ឋាននោះតែម្តង ។

ឯកឧត្តមអភិបាល បានបញ្ជាក់ទៀតថា ក្រោយពីប្រជាពលរដ្ឋដែលជាពលរដ្ឋបានដាក់ខ្លួន រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនោះ អាជ្ញាធរមូលដ្ឋានត្រូវតាមដានមើលពីការរស់នៅរបស់គាត់ ថាតើមានការខ្វះខាតនូវ មុង កន្ទេល ភួយ ខ្នើយ សំរាប់ស្នាក់នៅគ្រប់គ្រាន់ហើយរឺនៅ បើមានការខ្វះខាត រដ្ឋបាលខណ្ឌ ត្រូវធ្វើការដោះស្រាយជូនពួកគាត់ភ្លាមតែម្តង ។

ឯកឧត្តមអភិបាកបានអោយដឹងទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បានធ្វេីការទំនាក់ទំនង ជាមួយនិងប្រធានផ្សារនានានៅក្នុងរាជធានីរួចរាល់ ដើម្បីធានាបាននូវការលក់ មុង កន្ទេល ភួយ ខ្នើយ ដល់អាជ្ញាធរ សំរាប់យកទៅចែកជូនបងប្អូនពលករ ដែលបានដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ៕