ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋភិបាលកម្ពុជាសម្រេចផ្អាកការចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយតម្រូវឲ្យស្ថាប័នរដ្ឋនិងឯកជនធ្វើការធម្មតា ហើយរដ្ឋនឹងសងវិញចំនួន ៥ ថ្ងៃនេះថ្ងៃធម្មតា។ សម្តេចបានបញ្ជាក់ថា «កន្លែងធ្វើការនៅរោងចក្រ ស្ថាប័ន មានសុវត្ថិភាពបំផុត» ។ ដូច្នេះការផ្អាកការចូលឆ្នាំប្រពៃណីខ្មែរជាជម្រើសល្អបំផុត ព្រោះបើទុកបណ្តោយឲ្យដើរលេង ស្ថានភាពនឹងមានហានិភ័យបំផុត» ។ សម្តេចបានបញ្ជាក់ថាមិនទាន់ចូលឆ្នាំខ្មែរ ខ្លះបានបន្តជល់កែវ ហាក់មិនខ្លាចការឆ្លងកូវីដ១៩ សោះ ។