Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សម្ដេចសេនាពិជយ័ ទៀ បាញ់​៖ កងទ័ព​មួក​ខៀវ​កម្ពុជាយើង ​នៅ​ម៉ាលី ចំនួន៣​នាក់ ឆ្លង​ជំងឺ​កូ​វីដ១៩​

ព័ត៌មាន

សម្ដេចសេនាពិជយ័ ទៀ បាញ់​៖ កងទ័ព​មួក​ខៀវ​កម្ពុជាយើង ​នៅ​ម៉ាលី ចំនួន៣​នាក់ ឆ្លង​ជំងឺ​កូ​វីដ១៩​

By NCN Daily

April 24, 2020

​ភ្នំពេញ​៖ កងទ័ព​មួក​ខៀវ​កម្ពុជា ចំនួន​៣​រូប ដែល​កំពុង​បំពេញបេសកកម្ម​នៅក្នុង​ប្រទេស​ម៉ាលី បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ។

សម្ដេចសេនាពិជ័យ ទៀ បាញ់ បាន​បញ្ជាក់ថា សុខភាព​កងទ័ព​មួក​ខៀវ​កម្ពុជា​ទាំង​៣​រូបនេះ មិនទាន់មាន​សភាព​ធ្ងន់ធ្ងរ​នៅឡើយ​ទេ ខណៈដែល​ពួកគេ​ត្រូវបាន​បញ្ជូនទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​។ រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ បាន​បញ្ជាក់ដូច្នេះថា​៖«​បាទ​! ត្រឹមត្រូវ​ហើយ (​មាន​កងទ័ព​៣​នាក់​ឆ្លង​កូ​វីដ​) ព្រោះ​កន្លែង​ហ្នឹង​(​ប្រទេស​ម៉ាលី​) គឺមាន​ជំងឺឆ្លង​។ ដូច្នេះ​គឺ​បណ្ដា​កម្លាំង​ដែល​ប្រតិបត្តិការ​នៅ​ហ្នឹង មិន​តែ​កងទ័ព​កម្ពុជា កម្លាំង​ផ្សេង​នៅ​កន្លែង​ហ្នឹង​ក៏មាន​ការឆ្លង​ដែរ​»​។​

​សម្ដេច ទៀ បាញ់ កំពុង​តាមដាន​សភាព​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​នៅ​ប្រទេស​ម៉ាលី​។ នៅពេល​សួរថា​តើ​កម្ពុជា​នឹង​ជួយ​ប្រទេស​ម៉ាលី និង​កងទ័ព​កម្ពុជា ដែល​កំពុង​ប្រឈមមុខ​នឹង​ការឆ្លង​នេះដែរ​ទេ​? សម្ដេច ទៀ បាញ់ បាន​បញ្ជាក់ថា កម្ពុជា​បាន​បញ្ជូន​សម្ភារ​មួយចំនួន ដល់​ប្រទេស​ម៉ាលី ដើម្បី​ការពារ និង​ប្រយុទ្ធប្រឆាំង​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះហើយ​។​

«​យើង​បាន​(​ជួយ​ប្រទេស​ម៉ាលី​)​ធ្វើ​ហើយ មិន​ទើបតែ​ធ្វើ​ទេ យើង​បាន​ត្រៀម​តាំងពី​មុនដំបូង បន្ទាប់ពី​រដ្ឋាភិបាល​យើង​ប្រកាស​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ ក៏​យើង​មិន​មើលរំលង​កងកម្លាំងរ​បស់​យើង ដែល​នៅ​ឆ្ងាយ​នោះទេ ជាពិសេស​កម្លាំងយោធារ​បស់​យើង គឺ​យើង​យកចិត្តទុកដាក់ យើង​បញ្ជូន​តាំងពី​ម៉ាស់ តាំងពី​អាល់កុល ទឹក​លាងដៃ ហើយ​យើង​ក៏បាន​ណែនាំ​ឱ្យ​ពួកគេ​ថែរក្សា​សុខមាលភាព​រៀងៗ​ខ្លួន​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ទៀ បាញ់​។​

​បើតាម​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ កងទ័ព​មួក​ខៀវ​នៅ​កម្ពុជា មាន​ចំនួន​២​កង ជាង​១០០​នាក់ ហើយ​ពួកគេ​ដទៃទៀត ក្រៅពី​អ្នក​ទាំង​៣​រូប ​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ ក៏ត្រូវ​បាន​យក​សំណាក​ទៅពិនិត្យ​រក​ជំងឺ​កូ​វីដ​១៩​ដែរ​។​

បច្ចុប្បន្ន​កងកម្លាំងរ​ក្សា​សន្តិភាព​កម្ពុជា ជាង​៨០០​នាក់ កំពុង​បំពេញ​បេសកម្ម​នៅ​ប្រទេស​ចំនួន​៨​គឺ ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ ស៊ី​ប ស៊ី​រី ឆាដ ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។ សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ២០០៦ មក កម្ពុជា បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ជាង​៦​ពាន់​នាក់​ហើយ ទៅ​បំពេញបេសកកម្ម​ក្នុងប្រទេស​ទាំង​៨​នេះ ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​៕