ព្រះសីហនុ៖ ក្នុងបទបង្ហាញនាព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០២០នេះឃើញមានវត្តមានឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម សុខ ឃាង អនុរដ្ឋាលេខាធិការក្រសួងបរិស្ថាន លោកជំទាវ ឃួន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ ជួយវិស័យអប់រំនៅខេត្តព្រះសីហនុ ថ្នាក់ដឹកនាំមន្ទីរអប់រំខេត្តនិងលោកនាយកសាលាមធ្យមសិក្សារដ្ឋនិងឯកជននៅទូទាំងខេត្តព្រះសីហនុផងដែរ។
លោកស្រី អ៊ុច សោភា បញ្ជាក់ថាគិតមកដល់ពេលនេះសម្រាប់ខេត្តព្រះសីហនុ សិស្សដែលបានចុះឲឈ្មោះរៀនតាមប្រពន្ធ័អេឡិចត្រូនិកមានចំនួនតិចតួចមិនសមាមាត្រនឹងចំនួនសិស្សជាក់ស្តែងនៅតាមសាលានៅឡើយ។មួយវិះទៀតអាណាព្យាបាលសិស្សមិនទាន់បានជួយជម្រុញនិងតាមតម្រង់ទិសដល់កូនចៅក្នុងការរៀនតាមប្រពន្ធ័អេឡិចត្រូនិកដែរ។
មន្ទីរអប់រំ មានការព្រួយបារម្ភខ្លាំងជាពិសេសសិស្សត្រូវប្រឡងសញ្ញាបត្រ(ថ្នាក់ទី៩និងទី១២)និងកំពុងព្យាយាមដើម្បីរកគន្លឹះដោះស្រាយបញ្ហាទាំងនេះដោយបានចងក្រងនូវឯកសារប្រាប់បង្ហាញដល់សិស្សនៅតាមសាលានិងចុះបង្រៀននៅតាមសាលា ការចែកបណ្ណ័ព័ត៌មានដែលបង្ហាញពីរបៀបរៀនតាមប្រពន្ធ័អនឡាញជាដើម។
ទន្ទឹមនេះបណ្តាញផ្សព្វផ្សាយផ្លូវការមួយចំនួនបានចាក់ផ្សាយកម្មវិធីរៀននិងបង្រៀនតាមកម្រឹតសិក្សានីមួយៗផងដែរដើម្បីអោយសិស្សបានសិក្សារៀនសូត្រ ដូចជា ១.ទូរទស្សន៍ ទទក២ ២.App ក្រសួងព័ត៌មាន ៣.ទូរទស្សន៍អប្សរា១១។
ក្នុងកាលៈទេសៈនេះមន្ទីរអប់រំក៏បានបង្កើតក្រុមការងារតាមដានបញ្ហាប្រឈមនានាដើម្បីកែលម្អនិងដោះស្រាយបន្តដោយមានការសហការយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរដែនដីនិងក្រុមការងារថ្នាក់កណ្តាលចុះជួយវិស័យអប់រំនៅខេត្តព្រះសីហនុ ។
លោកជំទាវ ឃុន រចនា អនុរដ្ឋាលេខាធិការក្រសួងអប់រំ បានថ្លែងការកោតសរសើរចំពោះ ឯកឧត្តម សាយ សំអល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ដែលបានបង្កើតអោយមានក្រុមការងារជួយលើវោស័យអប់រំនៅខេត្តព្រះសីហនុនិងចុះតាមដាននិងជួយជាប្រចាំ។
ចមពោះមុខនេះ លោកជំទាវ បានស្នើលោកនាយកសាលាគ្រប់សាលាទាំងអស់ត្រូវយកចិត្តទុកដាក់ទាំងអស់គ្នាជម្រុញការសិក្សាតាមអនឡាញដល់សិស្សនុសិស្សតាមមូលដ្ឋានខ្លួនដើម្បីផលិតធនធានមនុស្សប្រកបដោយសក្តានុពលស្របតាមកាលៈទេសៈនៃបដិវត្តន៍ឧស្សាហកម្មទំនើប៤.០។លោកជំទាវកត់សំគាល់ឃើញថាការងារនេះប្រសិនជាគ្មានការចូលរួមពីមាតាបិតាទេពិតជាលំបាកទទួលបានលទ្ធផលល្អណាស់។
លោកជំទាវបានក្រើនរំលឹកអាណាព្យាបាលសិស្សត្រូវជួយកូនចៅរបស់ខ្លួនដើម្បីអោយពួកគេអាចរៀនសូត្របានតាមបណ្តាញទូរទស្សន៍ឬបណ្តាញអនឡាញដែលបានដាក់អោយដំណើរការរួចរាល់ហើយ។
ឯកឧត្តម សុខ ឃាង តំណាងឯកឧត្តម សាយ សំអាល់ ថាកំពង់សោមជាក្បាលនាគសំខាន់ដូច្នេះការបណ្តុះបណ្តាលធនធានមនុស្សគឺជារឿងសំខាន់ណាស់។
តែយ៉ាងណាឯកឧត្តម សុខ ឃាង បានកត់សំគាល់ថា ប្រជាជនយើងនៅកន្លែងខ្លះលំបាកហើយមិនមានទូរទស្សន៍មើលខ្លះមិនមានស្មាតហ្វូនប្រើប្រាស់នៅឡើយ។បញ្ហានេះនឹងរកមធ្យោបាយដោះស្រាយនៅពេលខាងមុខ។ស្ថិតក្នុងពេលវេលានេះ ឯកឧត្តម សុខ ឃាង មានប្រសាសន៍ថាក្រុមការងារជួយវិស័យអប់រំនឹងចុះតាមដានមើលគ្រប់សាលាស្រង់ទិន្ន័យលំអិតនៃស្ថានភាពជាក់ស្តែងនិងតម្រូវការចាំបាច់របស់សាលាដើម្បីរកដំណោះស្រាយសមស្របមួយ។
ឯកឧត្តម សុខ ឃាង បានស្នើរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយក្រុមការងារនេះដើម្បីលៃលកជួយដល់ការសិក្សារបស់សិស្សអោយទទួលបានលទ្ធផលល្អ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍គាំទ្រចំពោះការខិតខំដើម្បីជយយសិស្សអោយបានរៀនសូត្រគ្រាដែលកូរ៉ូណាគំរាមកំហែងនេះ។ ឯកឧត្តម បានយល់ឃើញថាសិស្សថ្នាក់ទី១២គឺសំខាន់ណាស់ត្រូវយកចិត្តទុកដាក់អោយបានខ្លាំងក្លាបំផុត។
កោតសរសើរលោកគ្រូអ្នកគ្រូដែលបានយកចិត្តទុកដាក់រៀបចំកម្មវិធីសិក្សាតាមមធ្យោបាយនានាដើម្បីជួយអោយសិស្សបានរៀន។ ឯកឧត្តម បានជម្រុញ ធ្វើយ៉ាងណាអោយសិស្សមកចុះឈ្មោះចូលរៀនតាមប្រពន្ធ័អនឡាញអោយបានគ្រប់គ្នាក្នុងនោះសិស្សមកចុះឈ្មោះរៀនតាមអនឡាញម្នាក់នឹងត្រូវផ្តល់ជូនម្នាក់២០០០០៛៕