Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តម គួច ចំរើន ៖ លើកទឹកចិត្តក្រុមហ៊ុនឯកជន ដែលចិញ្ចឹមបង្គារជាលក្ខណៈធម្មជាតិ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់បរទេស

ព័ត៌មាន

ឯកឧត្តម គួច ចំរើន ៖ លើកទឹកចិត្តក្រុមហ៊ុនឯកជន ដែលចិញ្ចឹមបង្គារជាលក្ខណៈធម្មជាតិ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់បរទេស

By NCN Daily

April 28, 2020

ខេត្តព្រះសីហនុ៖ នាថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកព្រៃនប់ ចុះពិនិត្យទីតាំងស្រែបង្គាររបស់ក្រុមហ៊ុន ហេង ហេង ស្ថិតនៅអូរភូមិតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន បានគាំទ្រឲ្យក្រុមហ៊ុន ហេង ហេង ដែលចិញ្ចឹមបង្គារជាលក្ខណៈធម្មជាតិនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបានលើកទេកចិត្តក្រុមហ៊ុនឲ្យពង្រីកការ ចិញ្ចឹមបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់បរទេសផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានណែនាំឱ្យអាជ្ញាធរឃុំស្រុកមន្ទីរ អង្គភាពជំនាញត្រូវយកចិត្តទុកដាក់ផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុន ដើម្បីធ្វើការអភិវឌ្ឍស្រែបង្គារធម្មជាតិនេះឲ្យកាន់តែ មានភាពផុលផុសថែមទៀត។ ឯកឧត្តមយល់ឃើញថា ការចិញ្ចឹមបង្គារនេះនឹងអាចជួយបង្កើនការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កាត់បន្ថយការនាំចូលបង្គារពីប្រទេសជិត ខាងចូលមកក្នុងប្រទេសកម្ពុជា។

លោក លី ទាវសៀ ប្រធានក្រុមហ៊ុន ហេង ហេង បានឱ្យដឹងថា ក្រុមហ៊ុនបានធ្វើការចិញ្ចឹមបង្គារធម្មជាតិលើផ្ទៃដី ១០០ហិកតា ដោយរៀបចំជាស្រះ ប្រឡាយបង្ហូរទឹកចេញ-ចូលបាន ២០ភាគរយ ដូច្នេះនៅសល់ស្រះបង្គារ ៨០ហិកតា។

ឋឋឋលោកបានបន្តថា ក្រុមហ៊ុនលោកចាប់ផ្តើមចិញ្ចឹមបង្គារកាលពីខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្នទទួលបានផលជាបណ្តើរៗហើយ។ ការចិញ្ចឹមកូនបង្គារនេះ រយៈពេល ៣ខែអាចប្រមូលផល បានហើយ។ លោកបន្តថា ក្នុងផ្ទៃដីមួយហិកតា អាចប្រមូលផលបង្គារបានចាប់ពី ២.៥តោន ទៅជិត ៣តោន ហើយក្នុងមួយឆ្នាំអាចប្រមូលផលបាន ៣ដង។

ក្រោយពីការប្រមូលផលរួចយើងត្រូវលាងសម្អាតស្រះ ដើម្បីដាក់កូនបង្គារថ្មីចូល។ បច្ចុប្បន្ននេះក្រុមហ៊ុនមានកន្លែងភ្ញាស់កូនបង្គារដោយខ្លួនឯង។ លោកបានបន្ថែមថា បង្គារដែលកំពុងចិញ្ចឹម សព្វថ្ងៃនេះ សម្រាប់តែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតែប៉ុណ្ណោះមិនទាន់បានធ្វើការនាំចេញទេ។នៅពេលដែលការចិញ្ចឹមផ្គត់ផ្គង់ក្នុងស្រុកសល់ក្រុមហ៊ុននឹងធ្វើការនាំចេញទៅក្រៅប្រទេស៕