ភ្នំពេញ៖ជនសង្ស័យ៣នាក់ បានធាក់ទ្វារឡានសមត្ថកិច្ចខណ្ឌ៧មករា នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ខណៈដឹកទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស ។ ប៉ុន្តែ ក្រោយមក សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់មកវិញ ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងជិត៨ព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នេះ ស្ថិតនៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សមត្ថកិច្ច អះអាងថា ជាជំហានដំបូងថា ក្រោយកើតហេតុភ្លាមៗ មានប្រជាពលរដ្ឋជាច្រើននាក់ បានចោមរោមមើល និង ពេលនេះ សមត្ថកិច្ច កំពុងតាមចាប់ខ្លួនជនសង្ស័យ២នាក់មកវិញ ៕