ភ្នំពេញ៖ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ចាណវិវឌ្ឍនា ប៊ុន ស៊ាងលី មរណភាពនាវេលាម៉ោង ០២និង១២នាទីទៀបភ្លឺ ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ដោយជរាពាធក្នុងជន្មាយុ៩៦ឆ្នាំ។
នេះបើតាមសេចក្តីជូនដំណឹង នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា យើងខ្ញុំទាំងអស់គ្នា ពិតជាមានក្ដីរន្ធត់តក់ស្លុតជាពន់ពេកចំពោះដំណឹងការទទួល អនិច្ចកម្ម អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ចាណវិវឌ្ឍនា ប៊ុន ស៊ាងលី មរណៈភាពនាវេលាម៉ោង ២ និង ១២នាទី ទៀបភ្លឺ ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ។
យើងខ្ញុំ សុំក្ដីអនុញ្ញាត ចូលរួមចែករំលែកនូវមរណទុក្ខ នៃការបាត់បង់ វត្តមានអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ចាណវិវឌ្ឍនា ដែលមិនត្រឹមជាកាបាត់បង់របស់ មហាក្រុមគ្រួសារ ជីទួត ជីដូន ម្ដាយ និង ម្ដាយក្មេក របស់ អ្នកឧកញ៉ាឧបាសិកាផ្ទាល់ប៉ុណ្ណោះទេ តែជាការបាត់បង់ដ៏ធំធេង នៃឥស្សរជនដ៏ឆ្នើម ទាំងពុទ្ធចក្រ និង អាណាចក្រ សម្រាប់ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល។
សូមលើកអញ្ជនី បួងសួងដួងវិញ្ញាក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ចាណវិវឌ្ឍនា បានសោយសុខក្នុងសម្បត្តិសួគ៌ ។
សពតម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនានៅភូមិគ្រឹះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទះលេខ៤១ ផ្លូវសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕